ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

(កំពង់ឆ្នាំង)៖ នៅព្រឹក​ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម អម សុភា  អភិបាលរងអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុង​កិច្ចប្រជុំសេចក្តីណែនាំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង។

ឯកឧត្ដមអភិបាលរងខេត្ត បាន​អំពាវនាវ​សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការ ក្នុងការការពារសន្តិសុខ សុវត្ថិ​ភាព និងសណ្តាប់ធ្នាប់​ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ជាមួយនឹងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ឱ្យបានល្អប្រសើរស្របតាមគោលការណ៍ណែនាំនានា និងច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ 

ជាមួយគ្នានេះដែរ ក្នុងនាមរដ្ឋបាលខេត្ត និងបន្តណែនាំបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ៕