ស.ស.យ.ក ស្រុកស្ទឹងត្រង់ ចុះជួបសំណេះសំណាល លើកទឹកចិត្ត និងចែកសម្ភារៈការពារជម្ងឺកូវីដ១៩ ដល់សិស្សានុសិស្ស

(កំពង់ចាម)៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក បាន ស្រេង ប្រធាន ស.ស.យ.ក ស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ថ្នាក់ស្រុក ចុះជួបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា និងវិទ្យាល័យហ៊ុន សែន អារក្សត្នោត ទៅតាមសារាចរណែនាំលេខ៣៩/២០សនណ ស្ដីពីការបេីកអោយដំណេីរការចូលរៀនឡេីងវិញ ដំណាក់កាលទី២ សម្រាប់មធ្យមសិក្សា និងបានផ្សព្វផ្សាយអំពីសេចក្តីណែនាំស្តីពី ការទាញយកឯកសាររៀនសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ពីប្រព័ន្ធinternet របស់ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងបាននាំយកសម្ភារៈការពារទប់ស្កាត់ជម្ងឺកូវិដ១៩ មាន ម៉ាស់ និងអាល់កុលមួយចំនួន ជូនដល់វិទ្យាល័យទាំង២ខាងលើផងដែរ៕

ហេង សុភាព