ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមរំលែកទុក្ខពិធីបុណ្យសពគម្រប់០៧ថ្ងៃ ម្តាយឯកឧត្តម ស សុីណា

(កំពង់ចាម)៖ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំរួមមានគណៈអភិបាលខេត្ត ឯកឧត្តម គន់ សុភា, ឯកឧត្តម ហាក់ សុខមករា, ឯកឧត្តម ពាង ណារិទ្ធ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម វ៉ាសារិទ្ធ មេបញ្ជាការកងរាចអាវុធហត្ថខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធាន-អនុប្រធានមន្ទីរ សមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោក-លោកស្រីមន្ត្រីរាជការជុំវិញខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពគម្រប់០៧ថ្ងៃម្តាយរបស់ ឯកឧត្តម ស សុីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងលោកជំទាវ សេក គឹមហ៊ុន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមជម្រាបថា៖ បន្ទាប់ពីទទួលដំណឹងភ្លាមៗម្តាយ ឯកឧត្តម ស សុីណា បានទទួលមរណៈភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យតំណាងចូលរួមរំលែកទុក្ខ និងចូលបច្ច័យក្នុងពិធីបុណ្យសពផងដែរ។

លោកយាយ សុឹង ដុក បានទទួលមរណៈភាពនាវេលាម៉ោង០៣ទាបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំទាំងអស់ បានសម្តែងនូវការចូលរួមមរណៈទុក្ខ និងបង្ហាញពីអារម្មណ៍ សោកស្ដាយ និងក្រៀមក្រំជាទីបំផុតជូនចំពោះឯកឧត្តម សុីណា និងលោកជំទាវ សេក គឹម ហ៊ុន ព្រមទាំងក្រុមគ្រួសារ ដោយបានលំអោនកាយ វាចារចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកយាយ សុឹង ដុក សូមបានទៅចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕