ព្រឹកនេះ ស្ថានភាពកម្ពស់ទឹកនៅអាងទឹកតាម៉ុកខេត្តឧត្តរមានជ័យ ស្រកចុះតែស្ថិតនៅសញ្ញាប្រុងប្រយ័ត្ន

(ឧត្តរមានជ័យ)៖ យោងតាមប្រភពពីក្រសួងធនធានទឹក នឹងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីព្រឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពស់ទឹកក្នុងអាងស្រកចុះដល់ត្រឹម៣,៩៦ម៉ែត្រ បើធៀបនឹងកាលពីល្ងាចម្សិលមិញ គឺស្រកអស់០,១៤ម៉ែត្រ។

ក្រសួងធនធានទឹក បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា កម្ពស់ទឹក ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នគឺត្រឹម ៣,៨០ម៉ែត្រ និងប្រកាសអាសន្នវិញគឺ ៤,២០ម៉ែត្រ៕

ដោយ៖ កន ចំណាន (ប្រភព៖ ក្រសួងធន់ធានទឹក និងឧតុនិយម)