ដំណឹងបន្ថែម៖ ស្ថានភាពកម្ពស់ទឹកនៅអាងទឹកតាម៉ុក កើនដល់៤.១០ម៉ែត្រ ជិតដល់សញ្ញាប្រកាសអាសន្ន

APP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០–

(ឧត្តរមានជ័យ)៖ យោងតាមប្រភពពីក្រសួងធនធានទឹក នឹងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីល្ងាច នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានកម្ពស់ទឹកក្នុងអាង ៤,១០ម៉ែត្រ។ ហើយបើធៀបនឹងវេលាម៉ោង៦:៣០នាទីព្រឹកមិញនេញ គឺកើនឡើង ០,១៥ម៉ែត្រ។

ប្រភពដដែល បានបន្តទៀតថា ការចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ។ ចំណែកឯ លំនៅដ្ឋានប្រជាពលរដ្ឋពុំមានរងផលប៉ះពាល់ទេ។

ជាមួយគ្នានោះមន្ទីរខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានត្រៀមលក្ខណៈអន្តរាគមន៍រួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋពេលជួបបញ្ហា។

ក្រសួងធនធានទឹក បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា កម្ពស់ទឹក ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នគឺកម្ពស់ ៣,៨០ម៉ែត្រ និងប្រកាសអាសន្នវិញគឺ ៤,២០ម៉ែត្រ៕

ដោយ៖ កន ចំណាន (ប្រភព៖ ក្រសួងធន់ធានទឹក និងឧតុនិយម)