លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ខេត្ត ចូលរួមកាន់បិណ្ឌទី១៤

(មណ្ឌលគិរី)៖ ថ្ងៃពុធ១៤ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងវេនបិណ្ឌទី១៤ ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២០។                                                                       លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ខេត្ត និងសមាជិក សមាជិកា ស.ស.យ.ក ស្រុកកែវសីមា ចូលរួមកាន់បិណ្ឌទី១៤ ចំនួន០២វត្ត គឺវត្តសុវណ្ណារាម(ហៅវត្តមេម៉ង់) បាននាំបច្ច័យកសាងចំនួន ១ ០០០ ០០០រៀន បង្សុកូលចំនួន២០០ ០០០រៀន ព្រមទាំងគ្រឿងបរិក្ខា មួយចំនួនធំ និងវត្តគិរីសុវណ្ណារាម (ហៅវត្តព្រៃមាស) បាននាំបច្ច័យកសាងចំនួន ១ ១០០ ០០០រៀល បង្សុកូលចំនួន៣៦៧ ០០០រៀល ព្រមទាំងគ្រឿងបរិក្ខាមួយចំនួនធំ សរុបបច្ច័យទាំងពីរវត្ត បច្ច័យកសាងចំនួន២ ១០០ ០០០រៀល បច្ច័យបង្សុកូលចំនួន៥៦៧ ០០០រៀល នៅឃុំមេម៉ង់ និងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។