ក្រុមការងារ ស.ស.យ.ក.ស្រុកស្រីសន្ធរបាននាំយកអាល់កុល ជែល មួយចំនួនរបស់លោកស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ ជូនដល់ប្អូនៗសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅវិទ្យាល័យហេងសំរិនឬស្សីស្រុក

(កំពង់ចាម)៖ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោក ឈឹម ភិរម្យ និងលោក អ៊ុ ថារ៉ា អនុប្រធានក្រុមការងារយុវជន ស.ស.យ.ក ស្រុកស្រីសន្ធរបាននាំសារផ្ដាំផ្ញើរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងចែករំលែកបទពិសោធន៍ សម្រាប់ការរៀន និងបង្រៀនរួមជាមួយនឹងការផ្សព្វផ្សាយការរៀនតាមប្រព័ន្ធអនឡាញ និងការចូលទៅកាន់វែបសាយនានារបស់ក្រសួងអប់រំយុវជន និងកីឡា រួមជាមួយនឹងការនាំយកអាល់កុល ជែល មួយចំនួនរបស់លោកស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ ជូនដល់ ប្អូនសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅវិទ្យាល័យហេងសំរិនឬស្សីស្រុក។