ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​នូវ​ទេយ្យទាន និង​គ្រឿងឧបភោគ​-​បរិភោគ ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប !

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោកជំទាវ មាស សន ជា ម៉ន អនុប្រធាន​កិត្តិយស​គ​ណៈ​ក​ម្មា​ធិ​ការ សាខា​កាកបាទក្រហម​ក​កម្ពុជា​ខេត្ត និង​លោកជំទាវ ស៊ិន ណ​ម សមាជិកា​ក្រុមប្រឹក្សា​ខេត្ត រួមជាមួយ​លោកជំទាវ លោក លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត លោក លោកស្រី​ជា​អនុសាខា​ក្រុង អាជ្ញាធរ​សង្កាត់ បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​កាន់​វេន​ជាមួយ​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ នៅ​វេន​ទី​១២ ដោយបាន​នាំយក​នូវ​ទេយ្យទាន និង​គ្រឿងឧបភោគ​-​បរិភោគ ដើម្បី​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ក្នុង​វត្ត​ប្រាសាទ​គោកចក នៅ​សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប ។

​ក្នុងឱកាស​នោះដែរ លោកជំទាវ​អនុប្រធាន​កិត្តិយស និង​លោកជំទាវ​លោក លោកស្រី​ជា​សមាជិក​សមាជិកា បាន​ថ្វាយ​ភូ​ង​ផ្កា បូជា​ទៀន​ធូ​ក​តាម​គន្លង​ប្រពៃណី​សាសនា ចំពោះ​ព្រះ​ពុទ្ធរូប​ព្រះ​សម្មា​សា​ម្ពុ​ទ្ធ និង​នមសកា​ព្រះ​រតនត្រ័យ ព្រះ​សម្មា​សា​ម្ពុ​ទ្ធ និង​បានធ្វើ​ពិធីរាប់បាត្រ បង្សុកូល ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា និង​ញាតិ​កាល​ទាំង​៧​សណ្តាន ព្រមទាំង​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​កម្មាភិបាល វីរ​:​យុទ្ធជន​យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​រំដោះ ការពារជាតិ​មាតុភូមិ ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ​ហើយ​នោះ ។

​ក្រុមការងារ​ក៏បាន​ប្រគេន​នូវ​ទ័​យ្យ​ទាន​ដល់​ព្រះសង្ឃ សម្រាប់​ផ្គត់ផ្គង់ និង​ប្រើប្រាស់​នូវ​គ្រឿងឧបភោគ​បរិភោគ​ចំនួន ១០​មុខ និង​បច្ច័យ ២​លាន ៩​សែន​រៀល សម្រាប់​ព្រះសង្ឃ​យកទៅ​ធ្វើការ​ប្រើប្រាស់​កសាង​ក្នុង​ទីវ​ត្ត​ប្រាសាទ​គោកចក​នេះ​ផងដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​