ឧត្តមសេនីយ៍ឯក ឌី វិជ្ជា សំណេះសំណាលក្រុមការងារចុះជួយដឹកនាំ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តាខេត្តជាប់ដែនសមុទ្រ

(ព្រះសីហនុ) ឧត្តមសេនីយ៍ឯក ឌី វិជ្ជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ក្រុមការងារចុះជួយដឹកនាំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមតាមបណ្តាខេត្តជាប់ដែនសមុទ្រ ដែលប្រព្រឹត្តទៅនៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការខេត្តព្រះសីហនុ និងស្នងការរង អធិការ អធិការរង នាយ នាយរងការិយាល័យជំនាញ នៃស្នងការរដ្ឋានខេត្តព្រះសីហនុ៕