ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​ចំនួន​៣ បង្ហាញ​ប្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ នូវ​សមិទ្ធផល​ជាច្រើន​ក្រោម​ម្លប់​សន្តិភាព នៃ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​

(​ត្បូងឃ្មុំ​)៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​អំពាវនាវ​ពលរដ្ឋ​ទាំងអស់​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ក​ម្ពុ​ជា​ទាំង​វិស័យ​ពុទ្ធចក្រ និ​ងា​អ​ណា​ចក្រ បង្ហាញ​ប្រាប់​លោកតា​លោកយាយ​ពី​សមិទ្ធផល​ជាច្រើន​ដែល​បាន​កសាងឡើង ក្រោម​ម្លប់​សន្តិភាព ពិសេស​ត្រូវ​រួមគ្នា​បន្ត​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​១៩ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវ​រក្សា​គម្លាត កុំ​ប្រមូលផ្តុំ​ជួបជុំ ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ដោយ​លាងដៃ​ជាមួយ​អាកុល​ឫ​សាប៊ូ ឲ្យ​បាន​ជាប់​ជាប្រចាំ ។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ លើកឡើង​បែបនេះ នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​ឳ​កាស​ឯកឧត្តម រួមទាំង​ឯកឧត្តម​បណ្ឌិត​ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមជាមួយ​ប្រតិភូ​ក្រសួង ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​លោកតា​លោកយាយ​ពុទ្ធ​បរិ​ស​ទ្ធ​ជិត​ឆ្ងាយ ចូលរួម​កាន់បិណ្ឌ​វេន​ទី​០៩ នៅ​វត្ត​ចំនួន​០៣ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ រួមមាន​: វត្ត​អន្លង់​ពោង វត្ត​ទួល​ខ្លុង និង​វត្ត​ដូន​ម៉ៅ​។​

​ដោយ​សទ្ធា​ជ្រះថ្លា ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ប្រគេន​នូវ​គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ ដល់​ព្រះសង្ឃ និង​ប្រគេន​បច្ច័យ​មួយចំនួនទៀត ចូលរួម​កាន់បិណ្ឌ និង​ទុក​កសាង​សមិទ្ធផល​នា​ន​បន្តទៀត ដល់​វត្ត​ទាំង​៣​ខាងលើនេះ​ផងដែរ​។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ដ៍​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ​យើង ដែលមាន​តាំងពី​បុរាណកាល​មក និង​ក៏​ជា​ឱកាស​សម្រាប់​ពុទ្ធបរិស័ទ ក្នុង​ការធ្វើ​បុណ្យទាន សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​បណ្ដា​ទីវ​ត្ត​អារាម​នានា ។ សម្រាប់​ពិធីបុណ្យ​កាន់បិណ្ឌ​ឆ្នាំ​២០២០ នេះ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ ១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​