ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​លទ្ធផល​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២០

​កំពង់ឆ្នាំង​៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​លទ្ធផល​ត្រួ​ុ​ត​ពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​សាលា​នយោបាយ​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ឈួ​ុ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កពង់​ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរង និង​ជា​ប្រធាន​លេខាធិការ​ដ្ធា​ន ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធិ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត និង​សមាជិក​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ព្រមទាំង​ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​តុលាការ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ចូលរួម​ផងដែរ ៕​