បឹងក្រម នឹងក្លាយជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរណ៍

(ត្បូងឃ្មុំ)៖ នៅព្រឹកនេះ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានស្រុកមេមត់ ឃុំជាំក្រវៀន សហគមន៍បឹងក្រម និងព្រលែងកូនត្រី ៤ប្រភេទ ស្មើ ៥៧ ០០០ក្បាលក្នុងបឹងក្រម ដើម្បីបង្កើនផលត្រីក្នុងបឹង សម្រាប់កម្មវិធីប្រពៃណីរបស់បងប្អូនក្នុងភូមិសាស្ត្រនេះនិងភ្ញៀវទេសចរណ៍ទាំងឡាយ ចុះចាប់កំសាន្តនៅដើមឆ្នាំខាងមុខ។

ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខបងប្អូនក្នុងសហគមន៍ទាំងមូលនិងជូនពរដល់បងប្ងូនមានសុខភាពល្អនិងជៀសផុតពជំងឺកូវីដ ១៩ ទាំងអស់គ្នា។

ឯកឧត្តមបន្តទៀតថា ដោយពិនិត្យឃើញពីសក្តានុពលនៃភូមិសាស្ត្រនេះ សម្រាប់វិស័យទេសចរណ៍វប្បធម៌ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវផែនការអភិវឌ្ឍឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ ពង្រីកវិសាលភាពឲ្យកាន់តែទូលាយដែលជំហានដំបូងបានជីកពង្រីកទីធ្លារបឹង ម៉ែត្រក្រឡាបន្ថែម ដើម្បីប្រែក្លាយជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ឲ្យបានគ្រប់រដូវកាល។

បឹងក្រម នឹងក្លាយជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលអាចបង្កើតការងារនិងប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋប្រចាំតំបន់នេះ។

ដូច្នេះ យើងត្រូវចូលរួមទាំងអស់គ្នា មើលថែត្រីទាំងនេះ កុំមានការលួចប្រើឧបករណ៍ខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ដែលបំផ្លាញធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិគ្រប់ប្រភេទនិងរក្សាព្រៃជុំវិញនេះឲ្យបានល្អ ក្លាយជាម្លប់សម្រាប់ភ្ញៀវទេសចរណ៍។

សូមជម្រាបថា បឹងក្រម មានផ្ទៃជម្រាលប្រមូលទឹក ៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើន៕