អភិបាល​ខេត្តតាកែវ ណែនាំ​អាជ្ញាធរ​នឹង​ជំនាញ​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​នឹង​អប់រំ​ដល់​ពលរដ្ឋ​អោយ​ប្រុងប្រយ័ត្ន​នឹង​ថែរក្សា​សុខភាព​កុំអោយ​ឆ្លង​កូ​វីត​១៩ ក្នុងអំឡុងពេល​មក​ធ្វើបុណ្យ​កាន់បិណ្ឌ​តាម​ទី​វត្ត​អារាម​នានា​

​តាកែវ​៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើ​ការណែនាំ​ក៏ដូចជា​ជំរុញ​បន្ថែមទៀត ទៅដល់​អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​មន្ទីរ​សុខាភិបាល​នឹង​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ក៏ដូចជា​អប់រំ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ដោយរ​ក្សាគ​ន្លាត​សុវត្ថិភាព នឹងមាន​អា​គុល​ឬ​ជែ​ល ម៉ាស​ពាក់ នៅក្នុង​អំឡុង​ដែល​ពួកគាត់​មក​ចូលរួម​ពិធី​កាន់បិណ្ឌ​នឹង​ភ្ជុំបិណ្ឌ​តាម​ទី​វត្ត​អារាម​នានា ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តតាកែវ ដែលមាន​សមាសភាព​អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ អភិបាលក្រុង​ស្រុក​នឹង​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា នៅក្នុង​កំឡុងពេល​កាន់បិណ្ឌ​នឹង​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ បងប្អូន​ប្រជា​ពុទ្ធ​បិ​រ​ស័​ទ្ធ គ្រប់ទិសទី​នឹង​មកជួប​ជុំគ្នា ចូលរួម​កាន់បិណ្ឌ​នឹង​បោះ​បាយបិណ្ឌ​គ្រប់​ទីវ​ត្ត​អារាម ដូច្នោះ​ក្នុ​ម​អជ្ញាធរ​នឹង​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​គ្រប់​វត្ត​អារាម​ទាំងអស់ មាន​អា​គុល ជែ​ល ឬ​មាន​កន្លែង​លាងដៃ នឹង​សាប៊ូ​អោយបាន​ត្រឹមត្រូវ ពិសេស​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​មកកាន់​បិណ្ឌ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ ពាក់​ម៉ាស រក្សា​គ​ន្លាត​សុវត្ថិភាព នឹង​អនុវត្ត​អោយបាន​ត្រឹម​ត្រូ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។​

​ឯកឧត្តម​អភិបាលខេត្ត គូសបញ្ជាក់​ទៀតថា បញ្ហា​កូ​វិត​១៩​នេះ នៅ​ទូទាំង​ពិភពលោក មិនទាន់​ថមថយ​នោះឡើយ ពោលគឺ​មានការ​ឆ្លង​រីក​រាលដាល​ជាស​កល​នៅឡើយ ដូច្នោះ​ហើយ ដើម្បី​រួមគ្នា​ទប់ស្កាត់​កុំអោយ​ជម្ងឺ​កូ​វីត​១៩​នេះ​ឆ្លង​រីក​រាលដាល​ដល់​សហគម​ន៍​របស់​យើង ពិសេស​កុំអោយ​ឆ្លង​នៅក្នុង​កំឡុង​កាន់បិណ្ឌ​នឹង​ភ្ជុំបិណ្ឌ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​រួមសហការ​គ្នា​អនុវត្ត​អោយបាន​ល្អ តាមរយៈ​ការថែរក្សា​សុខភាព ទម្លាប់​មាន​អនាម័យ នឹង​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ​កូ​វីត​១៩​នេះ ។​

​ជាមួយគ្នានេះដែរ ក្រៅតែពី​ការ​ជម្រុញ​ទៅដល់​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ផ្សព្វផ្សាយ​នឹង​អប់រំ​ពលរដ្ឋ ងោ​យ​យកចិត្តទុកដាក់​នឹង​រួមគ្នា​ទប់ស្កាត់​កូ​វីត​១៩​នេះ ឯកឧត្តម​អភិបាល​ខេត្តតាកែវ ក៏បាន​អំពាវនាវ​ផងដែរ​ទៅដល់​ប្រជាពលរដ្ឋ សូម​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​ចំពោះ​ទ្រ​ព្ប​សម្បត្តិ​របស់​បងប្អូន មិនត្រូវ​ធ្វេសប្រហែស​នោះឡើយ ពិសេស​ពេល​មក​ចូលរួម​កាន់បិណ្ឌ​តាម​ទី​វត្ត​អារាម​នានា ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តតាកែវ​