លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទៅសំណេះសំណាល និង ចែកអំណោយជូនគ្រួសារអតីតយុទ្ធជន ចំនួន ៤០០គ្រួសារ

(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង លោកជំទាវដួង វណ្ណា លោកជំទាវឈុន សារឹម លោកជំទាវពៅ សុភាព សជិករដ្ឋសភាមណ្ឌលស្វាយរៀង ឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត នាព្រឹកថ្ងៃទី៧ កញ្ញា ២០២០នេះបានអញ្ជើញទៅសំណេះសំណាល និង ចែកអំណោយជូនគ្រួសារអតីតយុទ្ធជនដែលទទួលបានផ្ទះ និង ដីសម្បទានសង្គមកិច្ច ( ជំហាន១ និងជំហាន២ ) ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងចំនួន៤០០គ្រួសារ។

នៅក្នុងពិធីនោះដែរ លោកជំទាវកិតិ្តសង្គហបណ្ឌិត បានឧត្ថម្ភក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុងម ទឹកត្រី៦ដប អំបិល១កញ្ចប់ ខោអាវ១កំប្លេ និងថវិកាចំនួន៧មុឺនរៀល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង