សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌទី៤ វត្តក្រពើហា នាក្រុងតាខ្មៅ ខេត្តកណ្តាល

(កណ្តាល)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០នេះ តាមគន្លងព្រះពុទ្ធសាសនា។

នាឳកាសនោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា បានរាប់បាត្រ ប្រគេនបង្ហាន់និងទេយ្យទាន បច្ច័យ ចំពោះព្រះសង្ឃ និងបានឧទ្ទិសកុសលផលបុណ្យ ជូនដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូន ជីតា មាតាបិតា ញាតិ សន្តាន ឥស្សរជន វីរជន យុទ្ធជនអ្នកស្នេហាជាតិ ដែលបានអនិច្ចធម្ម និងធ្វើមរណកាលទៅហើយ សូមបានប្រកបតែវិបុលសុខក្នុងឋានបរមលោកកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ កន ចំណាន