កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

(ព្រៃវែង)៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្ដម ជា  សុមេធី អភិបាលខេត្ត  ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត ទីចាត់ការសាលាខេត្ត លោក លោកស្រីប្រធាន​មន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន៨៧នាក់ 

ជាកិច្ចចាប់ផ្តើមឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំ និងលើរបៀបវារៈពិនិត្យដូចជា៖ ១-ពិនិត្យ​ និងអនុមត័​ សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមមញ្ញលេីកទី១៤ អាណតិ្តទី៣​ របស់ក្រុមប្រឹក្សាខេត្ត​ ។ ២-ពិនិត្យ​ ពិភាក្សា​ ចូលរួមផ្តល់យោបល់​ និងអនុម័តលេីសេចក្តីព្រាងរបាយការណ៏ប្រចាំខែ​ សីហា​  និងលេីកទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង​ ។ ៣-សេចក្តី​រាយការណ៏របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត​ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី និងកុមា​ ។  ៤-បញ្ហាផ្សេងៗ​ 

បន្ទាប់មកក៏មានការចូលរួមមតិយោបល់ពីសមាជិក សមាជិកានៃអង្គប្រជុំយ៉ាងផុសផុល  ក្នុងនោះ បានលើកឡើងនូវបញ្ហាភ្លើងអគ្គីសនី បញ្ហាវិស័យអប់រំ បញ្ហាទឹក បញ្ហាជីកយកដីនៅតាមបណ្ដាស្រុក ការដឹកខ្សាច់ និងថ្ម ការបង្ការគ្រោះរាំងស្ងួតនៅរដូវវស្សា  គ្រោះទឹកជំនន់ ការបង្កបង្កើនផលស្រូវ  និងជាពិសេសបញ្ហាជំងឺ covid 19 ដើម្បីអោយមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាប្រឈមខាងលើនេះ ធ្វើការពិភាក្សា និងដោះស្រាយអោយបានសមស្រប និងទាន់ពេលវេលា ។

ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏សូមអោយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្ដពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ខិតខំបម្រើសេវាសាធារណៈ ពិនិត្យ និងដោះស្រាយរាល់បញ្ហាវិវាទនៅមូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ 

 ជាចុងបញ្ចប់ ឯកឧត្តម   បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងយកចិត្តទុកដាក់ ក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា ចូលរួមធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឲ្យចូលរួមខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ដទៀត ៕