ឯកឧត្តម ជៀង អំ អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ ជាតិលេខ៧៦

(រតនគិរី) ឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី អមដំណើរដោយ ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ ជាតិលេខ៧៦ត្រង់ចំណុចបង្គោលគ. លេខ២៨៤, ២៨៦ និង២៨៧របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក្នុងភូមិសាស្រ្តស្រុកលំផាត់។

ក្នុងឱកាសនេះលោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បានជម្រាបជូនអំពីស្ថានភាពទូទៅផ្លូវជាតិលេខ៧៦ដោយលោកបានបញ្ជាក់ថា ផ្លូវជាតិលេខ៧៦មានប្រវែង២៩៥.១៥០គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ជាប្រភេទDBST

ផ្លូវនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១២ និងបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ខែវិចិ្ឆកាឆ្នាំ២០១៦។  សព្វថ្ងៃមន្ទីរបានបន្តការថែទាំជាប្រចាំប្រវែង៥៩.៥០គ.មចាប់ពីគ.មលេខ២៣៤+៤២០ដល់ .មលេខ ២៩៥+១៥០។

លោកបន្តថា  មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី បន្តការងារ Reseal លើកំណាត់ផ្លូវជាតិលេខ ៧៨ នៅចន្លោះ .៦៥+៤០០ ដល់ . ៨០+៥០០ ដោយបន្តការងារស្រោចកៅស៊ូ និង រោយថ្ម ១២ . បានប្រវែងសរុប ,៩០០ម, បន្តការងារជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦ ដោយបន្តការងារចាក់ក្រាលថ្មម៉ិច ចន្លោះ . ២៨៦+ ៦៥០ ដល់ . ២៨៧+០៥០, បន្តកាងារចាក់ក្រាលដីគ្រួសល្បាយថ្ម និងការងារធ្វើប្រអប់ ចន្លោះគ. ២៨៤+១០០ដល់ ២៨៤+៨០០ និងបន្តការងារជួសជុលផ្លូវខេត្តលេខ ៣៧៨៩ ត្រង់រង្វង់មូលត្បូង (ផ្លូវបំបែកស្រុកបរកែវ និងស្រុកអណ្តូងមាស)ដោយបញ្ចប់ការងារស្រោចកៅស៊ូ និងបាចខ្សាច់សម្រួលចរាចរណ៍។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជៀង អំ បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ដែលមានមន្ទីរសាធារណការខេត្តជាសេនាធិការ បានយកចិត្តទុកដាក់ធ្វើឲ្យសម្រេចនូវសមិទ្ធផល និងស្នាដៃជាច្រើនលើការងារថែទាំជួសជុលផ្លូវ។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដែលកំពុងកែកលម្អ ជួសជុលនេះ ត្រូវចូលរួមសម្រួលដល់ដំណើរការកែលម្អជួសជុលផ្លូវ និងរួមគ្នាថែទាំសមិទ្ធផលផ្លូវនេះ ឲ្យគង់វង្សយូរអង្វែង៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី