ក្រុមការងារ​ខេត្ត និង​ស្រុក ចុះ​ពិនិត្យ​សំណង់​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​អេ​ស៊ា​សាន់​រ៉ា​យ ទឹក​ហូត ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​

​ស្រុក​រលាប្អៀរ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០​នេះ លោក លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង លោក យង់ សៅ​វុ​ឌ្ឍី អភិបាលស្រុក​រលាប្អៀរ រួមជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​សំណង់​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​អេ​ស៊ា​សាន់​រ៉ា​យ ទឹក​ហូត ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ដោយបាន​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ រួមជាមួយ​អាជ្ញាធរ ស្រុក ឃុំ នាយប៉ុស្តិ៍​នគរបាល រួមជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សរុប​ចំនួន ១៣​នាក់ ៕​