ស្ថាប័នរដ្ឋសភាជាតិ ចុះ​ស្វែងយល់​ការអភិវឌ្ឍន៍​សមិទ្ធផល​នានា និង​បញ្ហា​ប្រឈម ក្នុង​ខេត្តកណ្តាល​

​កណ្តាល​៖ គណៈប្រតិភូ គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភាជាតិ​​ដឹកនាំ​ដោយ ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ ផែនការ​វិនិយោគ​កសិក​ម្ម អភិវឌ្ឍន៍ជនបទ​បរិស្ថាន និង​ធនធានទឹក បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល និង​ឯកឧត្តម នៃ ចារី អភិបាលរង ខេត្តកណ្តាល តំណាង​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ អភិបាល ខេត្តកណ្តាល នៅ​សាលាខេត្ត នា​វេលា​ថ្ងៃទី​២៧​សីហា​នេះ​។

​ក្នុង​កិច្ច​ពិ​ភា​ភ្សា​នេះ ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា បានបញ្ជាក់​ពី​គោល​
​បំណង​របស់​គណៈប្រតិភូ គឺ​ដើម្បី​ចុះ​សិក្សា​ស្វែងយល់ អោយ​កាន់តែច្បាស់ ពី​ការអភិវឌ្ឍន៍​រីកចំរើន និង​បញ្ហា​ប្រឈម​នានា ពាក់​ព​ន្ធ័​និង​ដែន​សមត្ថកិច្ច របស់​គណៈកម្មការ​ទី​៣ ដែល​រដ្ឋបាល​ឯកភាព ខេត្តកណ្តាល ខិតខំ​ប្រឹងប្រែង​អនុវត្ត សំរេចបាន​សមិទ្ធផល​ធំៗ កន្លងមក ពិសេស​ការ​ទប់ស្កាត់បាន ការឆ្លង​រាតត្បាត​ជម្ងឺ​កូ​វីដ​-១៩ តើ​ជួប​បញ្ហា​អ្វីខ្លះ ដែល​អោយ​គណៈកម្មការ ជួយ​សំរបសំរួល ផ្តល់​ជា​យោបល់ បទពិសោធន៍ និង​ជួយ​ដោះស្រាយ​នោះ​។ មានប្រសាសន៍​ស្វាគមន៍ និង​ធ្វេ​ី​សេចក្តីរាយការណ៍​ជូន​គណៈប្រតិភូ​រដ្ឋសភា នាឱកាស​នោះ ឯកឧត្តម នៃ ចារី​
​គូសបញ្ជា់ក់ថា​៖ រដ្ឋបាល​ឯកភាព ខេត្តកណ្ដាល ដោយ​អនុវត្តតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល បានរៀបចំ​ផែនការអភិវឌ្ឍន៍ រយៈពេល​៥ ឆ្នាំ និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល ដែលជា​ត្រីវិស័យ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ខេត្ត​បាន​វិ​វត្ត​ប្រែប្រួល​ទៅមុខ​ប្រកបដោយ​មោទនភាព លេចចេញ​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន បានធ្វើអោយ​ជីវភាព​រស់នៅ របស់​ប្រជាជន​ល្អប្រសើរ ក្រោម​តំបូង សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​បន្ទាប់មក នៅ​រសៀល​ថ្ងៃ​ដដែល គណប្រតិភូ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ជាតិ​បាន​ចុះ​ពិនិត្យមើល​សហគម​ន៍ប​ណ្តុំ ផលិតកម្ម​កសិកម្ម បន្លែ​សុ​វត្តិភាព របស់​ប្រជាកសិករ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង និង​បាន​ជួប​ផ្ទាល់​ជាមួយ ប្រជា​សហគមន៍​កសិក​ម្ម​បន្លែ នៅ​ស្នាក់ការ​ប្រមូលផ្ដុំ និង​លក់​ធាតុ​ចូល​បន្លែ​សុវត្ថិភាព ព្រមទាំង​ចុះ​ជួប​ម្ចាស់​កសិដ្ឋាន ចិញ្ចឹម​ត្រី​ចម្រុះ និង​ម្ចាស់​កសិដ្ឋាន​វារីវប្បកម្ម នៅ​សង្កាត់​រការ​ខ្ពស់ ក្រុង​តាខ្មៅ ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​