មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ចុះសួរសុខទុក្ខអតីតយុទ្ធជន ចំនួន ០៥គ្រួសារ និងប្រជាពលរដ្ឋ ចំនួន ១០គ្រួសារកំពុងមានជីវភាពខ្វះខាត

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន ចំនួន ០៥គ្រួសារ និងចំនួន ១០គ្រួសារកំពុងជួបការលំបាក ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មានប្រសាសន៍ថា៖ យើងមានថ្ងៃនេះត្រូវ អរគុណសន្តិភាព !
-អរគុណនយោបាយ ឈ្នះ ឈ្នះ !
-ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

ក្រោយពីជួបសួរសុខទុកដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាករួចមកលោកមេបញ្ជាការបាននាំយកអំណោយមកប្រគល់ជូនគ្រួសារអតីតយុវជន៥គ្រួសារក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូ ទឹកសុីអុីវ ១យួរ ស្ក១កញ្ចប់ ប៊ីចេង ១កញ្ចប់ ទឹកដោះគោ ២កំប៉ុង ថវិការ ៣មុឺនរៀល សំរាប់គ្រួសារក្រីក្រចំនួន១០គ្រួសារក្នុងម្នាក់ៗទទួលបាន ប៊ីចេង ១កញ្ចប់ ស្ក១កញ្ចប់ ថវិការ ២មុឺនរៀល ផងដែល៕