មន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ បន្តធ្វើយុទ្ធនាការរក្សាអនាម័យ សម្អាតបរិស្ថាន

(ត្បូងឃ្មុំ)៖​ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ធីន ស៊ីថាច អនុប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៍មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីរាជការ ធ្វើការសម្អាតបរិស្ថានខាងក្រោយអាគារនៃមន្ទីរ ដើម្បីជាការចូលរួមចំណែក ក្នុងសកម្មភាពបរិស្ថានស្អាត អនាម័យល្អ បំផ្លាញនៅជម្រកនៃពពួកសត្វល្អិត ជាពិសេស ម៉ូស ដែលជាភ្នាក់ងារចម្លងរោគ គ្រុនចាញ់ គ្រុនឈាម គ្រុនឈីក ជាដើម។

តាមរយៈការចូលរួមលើការងារបរិស្ថានស្អាត ចំពោះការអនុវត្តការងាររបស់មន្ទីរព័ត៌មាន គឺតែងតែធ្វើជាញឹកញាប់ ដើម្បីបន្តជំរុញចំពោះការសម្អាតបរិស្ថាន និងជាការចូលរួមដោះស្រាយបញ្ហាការគ្រប់គ្រង ទុកដាក់សំរាម និងការសំអាតអនាម័យបរិស្ថាន របស់ខេត្ត ដើម្បីទទួលបាន សុខភាពល្អ និង សោភ័ណ្ឌភាព ផងដែរ ។

សកម្មភាពចូលរួមលើការងាររក្សាអនាម័យបរិស្ថាននេះ ត្រូវតែមានការចូលរួមសហការគ្នាជាប្រចាំ ក្នុងការពង្រឹងនិងជំរុញការអនុវត្តអោយបានព្រមគ្នា ដើម្បីធ្វើឲ្យទីប្រជុំជនរដ្ឋបាលប្រមូលផ្តុំរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ប្រកបដោយភាពស្រស់បំព្រង និងធានាបាននូវ សុខមាលភាពសាធារណៈបានល្អប្រសើរ ដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ៕