លោក លី សារី អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលផ្លូវលំមួយខ្សែប្រមាណជាង៣០គីឡូម៉ែត្រក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ដើម្បីឆ្លើយតាមការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពីផលលំបាកក្នុងការធ្វើដំណើរ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី លោក រ័ត្ន ដាសីុណង់ អភិបាលស្រុកមង្គលបូរី រួមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលផ្លូវលំមួយខ្សែប្រវែងប្រមាណជាង៣០គីឡូម៉ែត្រពីភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី ឆ្ពោះទៅឃុំគុតសត ស្រុកអូរជ្រៅ និងឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
ក្នុងការចុះពិនិត្យនោះ លោក លី សារី អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លោក រួមទាំងក្រុមការងារបានចុះពិនិត្យមេីលផ្លូវដើម្បីធ្វើកាជួសជុលឡើងវិញនាពេលឆាប់ៗនេះ ក៏ ដូចជាឆ្លេីយតបតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំខាងលេី។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថា ៖ តាមរយៈ ផ្លូវមួយនេះគឺជាគម្រោងកញ្ចប់ថវិការរបស់ខេត្ត ដោយក្រាលកៅស៊ូBBST និងម៉ៅការសាងសង់ដោយក្រុមហ៊ុនលោកឧកញ្ញ៉ា ទុយ គី។ ម៉្យាងវិញទៀតផ្លូវមួយខ្សែនេះវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វេីដំណេីរឆ្លងកាត់ ប្រកបរបរកស៊ី ក៏ដូចជាដឹកជញ្ជូនភោគផល ដំណាំកសិកម្មផ្សេងៗ ។ ជាក់ស្តែង ក្នុងពេលវដូវវស្សា គឺវាពិបាកក្នុងការធ្វេីដំណេីរ ទៅមក តែពេលនេះបងប្អូនប្រជាពលរដ្ឋលែងមានការព្រួយបារម្ភទៀតហេីយ ព្រោះយេីងធ្វើការជួសជុល ដែលដំណេីរការនៃការស្ថាបនា ជាបណ្តើរៗហើយ ពីភូមិចំណោមកើត ទៅភូមិសាយសាម៉ន ឃុំចំណោម ចំនួន១២គីឡូម៉ែត្រ។
ទន្ទឹមជាមួយគ្នានោះលោក លី សារី បានបន្ថែមថា ៖ ជានិច្ច កាល ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តែងតែចុះមូលដ្ឋានជាប្រចាំ ដេីម្បីដឹងពីសុខទុកបងប្អូនប្រជាពលរដ្ឋមិនថាទីណា ឬកន្លែងណាឡេីយ គឺឯកឧត្តមតែងតែជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ដោយមិនទុកឲ្យបងប្អូនណាម្នាក់រងទុកវេទនានោះឡេីយ ៕

ដោយ៖វេត បញ្ញា