លោកស្រី​ មិថុនា​ ភូថង​ ប្រធាន​ ស.ស.យ.ក​ ខេត្ត​កោះកុង​​ បានចូលរួមពិធីប្រគល់ផ្ទះកាកបាទក្រហម ជូនដល់គ្រួសារងាយរងគ្រោះ

(កោះកុង)៖ ថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០២០ លោកស្រី​ មិថុនា​ ភូថង​ ប្រធាន​ ស.ស.យ.ក​ ខេត្ត​កោះកុង​ បានដឹងនាំក្រុមលេខាធិការដ្ឋាន​ ស.ស.យ.ក​ វិស័យ​សាលាខេត្ត​ និងស.ស.យ.ក​ ស្រុក​មណ្ឌលសីមា​​ ចំនួន​ ១៧នាក់​ ស្រី​ ១២នាក់​ ចូលរួមពិធីប្រគល់ផ្ទះកាកបាទក្រហម ជូនដល់គ្រួសារងាយរងគ្រោះ ព្រមទាំងបានចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ និងវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។