រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ដាស់តឿន​មន្ត្រី នៃ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តព្រះវិហារ មិនត្រូវ​រើស អើ​ង​សាសនា​ផ្សេងៗ​ទៀត​នោះទេ ហើយ​ខិតខំ​ពង្រឹង​ការ​សាមគ្គីភាព​ឲ្យ​បានល្អ ដើម្បី​លើកស្ទួយ​វិស័យ ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ថែមទៀត !

​ខេត្តព្រះវិហារ​៖ ប្រសាសន៍​ដាស់តឿន របស់​ឯកឧត្តម​ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២៦ សីហា​នេះ ក្នុង​គ្រា​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះ សំ​ណា​ល និង​សួរសុខទុក្ខ មន្ត្រីរាជការ​បម្រើការ​ងារ នៅ​មន្ទីរ​ធម្មការ និង​សាសនា ខេត្តព្រះវិហារ​។​
ពិធី​នោះ​ទៀត អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម​ប្រាក់ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ ឯកឧត្តម​ឡុង សុវណ្ណ បាន​អញ្ជើញ​ជា​កិត្តិយស ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​ប្រតិភូ​ក្រសួង អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល ព្រះ​មេគណ​ខេត្ត​ទាំងពីរ​គណៈ ប្រធាន អនុប្រធាន និង​មន្ត្រី​នៃ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តព្រះវិហារ ជាច្រើនរូប ថែម​ទៀតផង ។​

អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម​ប្រាក់ សុវណ្ណ បាន​ថ្លែងថា ការជួបជុំ​សំណេះសំណាល រវាង​គណៈ ប្រតិភូ​ក្រសួង​ធម្មការ និង​សា​នា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ និង​មន្ត្រី នៃ​មន្ទីរ​ធម្មការ និង សាសនា​ខេត្ត​នាពេលនេះ ពិត​ជាមាន​គោលបំណង​ដ៏​សំខាន់ ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការ បង្កើន​ភាពស្និទ្ធស្នាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ទាំងនេះ​គឺ​បានបង្ហាញ​ឲ្យ​ឃើញ ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​
​សំខាន់ សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត ឲ្យ​ទទួលបាន​នូវ​ភាពស្និទ្ធស្នាល និង​ចំណេះដឹង​ថ្មីៗ បន្ថែមទៀត ជាពិសេស បាន​បញ្ជ្រាប​បន្ថែម នូវ​វិធី​បង្កា និង​ទប់ស្កាត់​ជំងឺ Covid-19 ដែល​កំពុង​រីក​រាលដាល​នៅ​ទូទាំងប្រទេស និង​នៅលើ​ពិភពលោក​ទាំងមូល​។ លោក​ថា ម្យ៉ាង​​វិញទៀត គឺ​ដើម្បី​ចូលរួម​គាំទ្រ​ដល់​ការអភិវឌ្ឍន៍ វិស័យ​ព្រះពុទ្ធសាសនា និង​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​នាំមក​ឲ្យ​ប្រទេសជាតិ និង​ប្រជាជន កម្ពុជា ទទួលបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

​លោក​អភិបាលខេត្ត​ព្រះវិហារ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​សិទ្ធិ​លើ​ការគោរព សិទ្ធិសេរីភាព ខាង​ជំនឿ និង​សាសនា ហើយ​បាន​បង្កលក្ខណៈ​សម្បត្តិ​យ៉ាង​ល្អ ដល់​សកម្មភាព នៃ​សាសនា ផ្សេងៗ​ទៀត ដោយ​ផ្អែកលើ​មូលដ្ឋាន​ថែរក្សា​សាមគ្គី រវាង​ប្រជាជន ស្ថេរភាព​នយោបាយ និង​សណ្តាប់ធ្នាប់ សង្គម ដោយ​រារាំង​ការរើសអើង និង​ការបែងចែក​ក្នុងសង្គម ដែល​បណ្តាលមកពី​ភាពខុសគ្នា ខាង​ជំនឿ និង​សាសនា ថែម​ទៀតផង ។​
រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ឯកឧត្តម​ឈិ​ត សុខុន បាន​ថ្លែង កោត​ស​សើរ​ចំពោះ​ការខិតខំ ប្រឹងប្រែង​អភិវឌ្ឍ​ខេត្តព្រះវិហារ របស់​ថ្នាក់ដឹកនាំ​ខេត្ត ប្រកបដោយ​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់ ដែល​ការ អភិវឌ្ឍ​នោះ បានធ្វើ​ឡើង​ក្រោម​ដំបូល នៃ​សុខសន្តិភាព និង​គោ​លន​យោ​បាយ​ដឹកនាំ ដ៏​ត្រឹមត្រូវ​របស់ សម្តេច​អគ្គ​មហា​
​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា ចំពោះ​វិស័យ​សាសនា​នោះ​វិញ ក៏មាន​ការរីកចម្រើន មាន​សុខដុម រម្យ​នា ជាមួយនឹង​ការអភិវឌ្ឍ​នោះ​ផងដែរ ជាក់ស្តែង វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង តាមរយះ​ការកសាង​ព្រះវិហារ វត្ត​អារាម​នៅ​គ្រប់​ទីកន្លែង ទូទាំងប្រទេស ។ ឯកឧត្តម​ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​ដាស់តឿន និង​ផ្តែផ្តាំ ដល់​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តព្រះវិហារ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការ​សាមគ្គីភាព​ផ្ទៃក្នុង​គ្នា​ឲ្យ​បានល្អ ត្រូវខិតខំ​បម្រើ​ការងារ ដែល​ថ្នាក់លើ​ប្រគល់ជូន ត្រូវមាន​ទំនាក់ទំនង​ល្អ និង​ភាព​សុខដុម និង​មិនត្រូវ​រើសអើង​សាសនា​ណាមួយ ជាដាច់ខាត ត្រូវ​បន្ត​ផ្សព្វផ្សាយ និង​ផ្តល់នូវ​ម៉ាស សាប៊ូ​លាងដៃ និង​ទឹក​អាលកុល នាំយកទៅ​ប្រគេន ព្រះសង្ឃ នៅតាម​បណ្តា​វត្ត​អារាម​ទូទាំង​ខេត្ត និង​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ។​

គួរ​បញ្ជាក់ថា នៅក្នុង​ខេត្តព្រះវិហារ សាសនា​ដែល​កំពុង​ប្រតិបត្តិ នាគ្រា​បច្ចុប្បន្ន មាន​ចំនួន​២​សាសនា ក្រៅពី​សាសនា​របស់​រដ្ឋ ក្នុងនោះ ព្រះពុទ្ធសាសនា មាន​វត្ត​ចំនួន ១១៥​វត្ត និង​ព្រះសង្ឃ ៨០៣​អង្គ មាន​អាចារ្យ ៣២២​នាក់ និង​មាន​យាយជី​តាជី ៤២៨​នាក់ ។ ចំពោះ​ឥស្លាម​សាសនា មាន​វិហារ​ថ្វាយបង្គំ ៨​កន្លែង និង​មាន​បរិស័ទ ១​ពាន់ ៥២៤​នាក់ និង​គ្រិ​ស្ទ​សាសនា មាន​ស្នាក់ការ​ថ្វាយបង្គំ ៣៥​កន្លែង មាន​ព្រឹទ្ធាចារ្យ ឬ​គ្រូ​គង្វាល ៣៥​នាក់ និង​បរិស័ទ ១​ពាន់ ៧៥៥​នាក់ ៕​ ដោយ៖ ប្រធានមន្ទីរខេត្តព្រះវិហារ