កិច្ចប្រជុំ​គណៈ​គ​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស (​គ​.​ស​.​ប​) របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន ក្រោម​អធិបតីភាព​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ដ និង​ជា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​ក្រុមប្រឹក្សា​ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា​តំណាង​អាជ្ញាធរ​ជាតិ​អប្សរា អភិរក្ស​ដ្ឋា​ន​អង្គរ ថ្នាក់ដឹកនាំ​ចំណុះ​សាលាខេត្ត មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព និង​អ្នកពាក់ព័ន្ធ ដែលជា​សមាជិក សមាជិកា​គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស ប្រមាណ​ជា ១០០​នាក់​។​

​កិច្ចប្រជុំ គ ស ប នេះ​មាន​របៀប​វារ​:​ចំនួន ២ ក្នុងការ​ពិនិត្យ ពិភាក្សា និង​អនុម័ត ÷១- ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការដោះស្រាយ​លើ​សំណួរ សំណូមពរ ដែល​បានលើកឡើង ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ។ ២- បញ្ហា​ផ្សេងៗ ។ ការពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព នៃ​ការដោះស្រាយ​លើ​សំណួរ សំណូមពរ ដែល​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អង្គ​ប្រជុំបាន​ពិនិត្យ ពិភាក្សា​យ៉ាង​ផុសផុល និង​ដោះស្រាយ​សំណួរ សំណូមពរ​ជាច្រើន​និង​បាន​កាត់ចេញ​នូវ​សំណួរ សំណូមពរ​មួយចំនួន​ដែល​ផុត​សុពលភាព​។​

​លោក ង៉ាន់ ភិ​រុណ ជា​ប្រធាន​អង្គប្រជុំ បាន​ជំរុញ និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ​ចំពោះ​តម្រូវ​ការចាំបាច់ ជាពិសេស ផ្លូវ ស្ពាន​ក្នុង​ក្រុង ផ្លូវ ស្ពាន​ជនបទ បញ្ហា​ទឹកស្អាត ស្រះ​ទឹក អណ្តូងទឹក និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​