សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជំរុញ​អាជ្ញាធរ​បង្ក​បរិយាកាស​ដល់​ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមជីវិត និង​ចូលរួម​លើកកម្ពស់​កម្មវិធីសិក្សា​ពី​ចម្ងាយ​ដល់​សិស្សានុសិស្ស​

​ស្វាយរៀង​៖ បន្ទាប់ពី​កម្មវិធី​ប្រោស​ព្រំ “​អាស្រម​មរតក​ចក្រី​” សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​មូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក នៃ​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ។ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​និង​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​ត្បូងឃ្មុំ រួមមាន ឯកឧត្តម លោកជំទាវ ដែលជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង លោក លោកស្រី ថ្នាក់ដឹកនាំ​មូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក នៃ​ខេត្ត​ត្បូងឃ្មុំ ផងដែរ ។ មានមតិ​ស្វាគមន៍​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ក៏បាន​ធ្វើ​ការអាន​ជម្រាបជូន នូវ​របាយការណ៍​ខេត្ត ការរីកចម្រើន និង​ការអនុវត្ត​របស់​ខេត្ត ស្របតាម​ការដឹកនាំរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច​ទាំង​ទ្វេ បាន​ដឹកនាំ​ប្រទេសជាតិ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​អរគុណ​សន្តិភាព ។​

​នាឱកាស​នេះដែរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជំរុញ លើកទឹកចិត្ត ដល់​អាជ្ញាធរ មន្ត្រីរាជការ​ទាំងអស់ បង្ក​បរិយាកាស​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត ជាពិសេស​ការពង្រីក​មុខ​របរ​កសិកម្ម ការ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ ក្នុង​វិស័យ​វារីវប្បកម្ម ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​និង​សេដ្ឋកិច្ចជាតិ​។ ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ មន្ត្រី​គ្រប់​ជាន់ថ្នាក់ ចូលរួម​ខិតខំ​លើកកម្ពស់​វិស័យ​អប់រំ តាមរយៈ​ការបង្ក​លក្ខណៈសម្បត្តិ​សិក្សា​ពី​ចម្ងាយ នៅក្នុង​សហគមន៍​ខ្លួន ដែលជា​វិធានការ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្នុងការ​ផ្តល់នូវ​ការអប់រំ​ដល់​សិក្សា​នុ​សិស្ស នៅក្នុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នេះ​។ បន្ថែម​ពីនេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានស្នើ​ដល់​អាជ្ញាធរ បន្ត​ជួយ​ជំរុញ​ក្មួយៗ យុវជន យុវនារី ឱ្យ​ខិតខំ​សិក្សា​ជំនាញ​បច្ចេកទេស ដើម្បី​ប្រកប​វិជ្ជាជីវៈ​ដែល​ឆ្លើយតប​នឹង​តម្រូវ​ការងារ និង​ការវិវឌ្ឍ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ទំនើប​សព្វថ្ងៃនេះ​ផងដែរ​។​

​សម្តេច​ប្រធានរដ្ឋសភា បានលើកឡើង​ដូចខាងលើ​នេះ នៅក្នុង​ឱកាស​ជូ​ប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ស្រុក ឃុំ នៃ​ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​អភិវឌ្ឍន៍​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា​ជំងឺ​កូ​វីដ​១៩ បាន​បង្ក​ផលប៉ះពាល់​ទាំង​សេដ្ឋកិច្ច​និង​សង្គម​ដល់​មនុស្សជាតិ និង​បានធ្វើឱ្យ​ពិភពលោក និង​កម្ពុជា​ប្រឈម​ជាមួយ​របត់​ថ្មី​។ ប៉ុន្តែ​ទោះបី​ជួប​បញ្ហា​បណ្តា​លពី​ជំងឺ​នេះ​ក្តី ក៏​រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គ្រប់គ្រង​និង​ដោះស្រាយ​វិបត្តិ​នេះ​បាន​ទាន់ពេលវេលា តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការណ៍​ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និង​គ្រប់​ជ្រុងជ្រោយ​។ សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា​រាជរដ្ឋាភិបាល​បានដាក់​ចេញ កម្មវិធី​ជំនួយ​សង្គម ពិសេស​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​កូ​វីដ​១៩ កម្មករ​បាត់​បង់ការ​ងារ ស្ត្រី​មាន​ផ្ទៃពោះ និង​ក្មេង​អាយុ​ក្រោម ២​ឆ្នាំ និង​វិធានការ​អន្តរាគមន៍​ផែ្ន​ក​សេដ្ឋកិច្ច ដែល​ក្នុងនោះ​ការអនុគ្រោះ​ពន្ធ ការអនុញ្ញាត​មិនឱ្យ​បង់ប្រាក់​វិភាគទាន​ធានារ៉ាប់រង​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព ការផ្តល់​ភាពអនុគ្រោះ​លើ​លក្ខខណ្ឌ​ឥណទាន និង​ការជួយឧបត្ថម្ភ សហគ្រាស​ខ្នាតតូច និង​មធ្យម ផងដែរ​។ សម្តេច​គូសបញ្ជាក់ថា រហូតមកដល់​ពេលនេះ មានគ្រួសារ​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​កូ​វីដ​១៩ មិនតិចជាង ៥៧​ម៉ឺន​គ្រួសារ​ទេ បាន​ទទួលបាន​ប្រាក់​ឧ​ត្ថ​ម្ភ​ពីរ​ដ្ឋ ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ល​បញ្ចេញ​ថវិកា​ប្រមាណ​ជាង ៥០​លាន​ដុ​លា្ល​រ ហើយ​រាជរដ្ឋាភិបាល កំពុង​បន្ត​ស្រាវជ្រាវ​កំណត់​រក​គ្រួសារ​ក្រីក្រ​បន្តទៀត ដោយ​មិន​ទុកឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ​នោះឡើយ​។

​សម្តេច​ប្រធានរដ្ឋសភា ជម្រាប​មន្ត្រី​ថ្នាក់មូលដ្ឋាន​ថា នៅក្នុង​កាលៈទេសៈ​ដ៏​បាក​យ៉ាង​ក្តី រាជរដ្ឋាភិបាល​ខិតខំ ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ ប្រកបដោយ​ការយកចិត្ត​ទឹក​ដាក់​ខ្ពស់ ធ្វើឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​ជា​លំដាប់ ហើយ​កម្រិតជីវភាពរ​ស់​នៅ​របស់​ប្រជាជន​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង បច្ចុប្បន្ននេះ ផលិតផល​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ ប្រមាណ ជាង​១ ៦០០ ដុល្លារ​អាមេរិក ហើយ​ភាពក្រីក្រ​ស្ថិតក្នុង​រង្វង់​១០%​ប៉ុណ្ណោះ​។

សម្តេច​បញ្ជាក់ថា “​រាជរដ្ឋាភិបាល បាន​ការពារ​យ៉ាងរឹងមាំ​នូវ​ឯករាជ្យ អធិបតេយ្យភាព​ជាតិ និង​បន្ត​ធានា​រក្សា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​” ។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានស្នើ​ដល់​មន្ត្រីរាជការ ទាំងអស់ រក្សា​សាមគ្គីភាព​នៅក្នុង​សហគមន៍ តាមរយៈ​ការបង្ហាញ​នូវ​តម្លាភាព និង​គណនេយ្យភាព ក្នុង​ការផ្តល់សេវា​រប​ស់​ខ្លួន ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការកំណត់​អត្តសញ្ញាណ​ប្រជាជន​ក្រីក្រ និង​ការផ្តល់​ថវិកា​ជំនួយ​សង្គម និង​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​វិធានការណ៍​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀង​