អភិបាលខេត្ត​កំពង់ឆ្នាំង រួមជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ប្រារព្ធ​ពិធី​ក្រុ​ុ​ង​ពាលី​បន់ស្រន់ និង​ដាំ​ដើមឈើ​ឡើងវិញ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ទឹកផុស​

​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៦​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ មាន​រៀបចំ​ពិធី​ក្រុង​ពាលី​បួ​ុ​ង​សួ​ុ​ង​សុំ​សេចក្តីសុខ​ចម្រើន​ពី​ម្ចាស់​ទឹក​ម្ចាស់​ដីជូ​ន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត និង​ដាំ​ដើមឈើ​ឡើងវិញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ស្ថិត នៅក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស ក្រោម​អធិបតីភាព ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​លោកជំទាវ ឈឹម ស្រីមុំ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ អភិបាល អភិបាលរង​ស្រុក អាជ្ញាធរ និង​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត មានប្រសាសន៍ថាៈ ការដាំ​ដើមឈើ​ថ្ងៃនេះ​ដើម្បី​ធ្វើឱ្យមាន​សោភ័ណ​ភាពល្អ និង​ជា​ជម្រក​សម្រាប់​មនុស្ស និង​សត្វ សម្រាប់​ជ្រក​ជា ពិសេស​គឺ​ជួ​ុ​យ​កែប្រែ​បរិយាកាស​ធម្មជាតិ​អេកូ​ទេសចរណ៍ ឱ្យ​កាន់តែ​ល្អប្រសើរ ម្យ៉ាងវិញទៀត​គឺជា​ការ​បំផុស​ដល់ មហាជន​ឱ្យបាន​យល់ដឹង​ពី​គុណប្រយោជន៍​ព្រៃឈើ​។​

​ឯកឧត្ដម បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ទាំងអស់​សូម​ចូលរួម​ក្នុង​ការដាំ​ដើមឈើ​នៅតាម​តំបន់​មួ​ុ​យ​ចំ​នួ​ុ​ន​ដូចជា តាម​វត្ត​អា​រ៉ា​ម សាលារៀន តាម​ដងផ្លូវ​សាធារណ​: ដើម្បី​បង្កើន​ភាពស្រស់​បំព្រង និង​ដើម្បី​សុភមង្គល សេចក្តី សុខ​ចម្រើន​នៃ​ប្រទេសជាតិ​យើង​។​

​ឯកឧត្ដម ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ជៀសវាង​ការកាប់បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​។ ជា​ចុងបញ្ចប់ ឯកឧត្ដម និង​លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បាន​ប្រលែង​សត្វ និង​ដាំ​កូនឈើ​ក្រញូង​ចំ​នួ​ុ​ន ១ ២០០ ដើម​ផងដែរ ៕​