ក្នុង​រយៈពេល ៦​ថ្ងៃ​មកនេះ​នៅ​ខេត្តសៀមរាប ចំពោះ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅតែមាន​ចំនួន​ច្រើន​ដដែល !

​សៀមរាប​៖ តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​កំសាន្ត​នៅ​ខេត្ត​នេះ មាន​ចំនួន​សរុប ៣២,១៧៩​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ១៧៩​នាក់ មានការ​ថយចុះ ៩៥.៩០% ប្រៀបធៀប​ឆ្នាំ​២០១៩ គឺមាន​ចំនួន ៤,៣៦៤​នាក់​។ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៣២,០០០​នាក់​, មានការ​ថយចុះ – ២៨.៩៧% មានការ​ថយចុះ ប្រៀបធៀប​ថ្ងៃទី​២០ សីហា ឆ្នាំ​២០២០ ម្សិលមិញ ។​
​សរុប​រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦ ដល់​២១ ខែសីហា ឆ្នាំ​២០២០ សរុប​ចំនួន​ប្រមាណ ២១៥,០៤៧​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ២,០៤៧​នាក់ មានការ​ថយចុះ​៩៣.២៩% ប្រៀបធៀប​ឆ្នាំ​២០១៩ គឺមាន​ចំនួន ៣០,៥០៨​នាក់​។​
​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​ប្រមាណ ២១២,០០០​នាក់ ។

​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ ដែលមាន​រយ​:​ពេល ៥​ថ្ងៃ រួម​នឹង​ថ្ងៃ​សៅរ៍ អាទិត្យ​ពីរដង​ទៀត​ស្មើនឹង ៩​ថ្ងៃ ដែលជា​ការអនុញ្ញាត​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ឱ្យមាន​កម្មវិធី​កម្សាន្ត​មួយ​ដ៏​ធំ​គឺ​កម្មវិធី​កម្សាន្ត ក្រោម​ប្រធានបទ​” សម្រាក​សៀមរាប ” ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម​ប្រាក់ សុភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​