ក្រុមការងារ ស.ស.យ.ក ខេត្តកោះកុង បានសហការជាមួយនឹង មន្រ្តីសាខាកាកបាទក្រហម និងយុវជន ធ្វើការចុះផ្សព្វផ្សាយនូវ វិធានការការពារ ទប់ស្កាត់ ជម្ងឺ Covid 19

(កោះកុង)៖ ថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០២០​ លោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក ខេត្ត ដឹកនាំយុវជន ស.ស.យ.ក ចំនួន​ ០៩នាក់​ ស្រី​ ០៦នាក់​ សហការជាមួយនឹង មន្រ្តីសាខាកាកបាទក្រហម និងយុវជន កាកបាទក្រហមយុវជនកម្ពុជាខេត្ត និងដោយមានការចូលរួមពីកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោក  បានចុះធ្វើការផ្សព្វផ្សាយនូវ ៖ 

1/វិធានការការពារ ទប់ស្កាត់ ជម្ងឺ Covid 19 

2/អនាម័យបរិស្ថាន ការវិចខ្ចប់សំរាម និងចោលសំរាមក្នុងធុងសំរាម 

3/ច្បាប់ចរាចរណ៍ផ្លូវគោក 

ក្នុងនោះបានចែកខិតប័ណ្ណផ្សព្វផ្សាយ ចងពិដារ និងចាក់សម្លេងអប់រំ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្តក្នុងខេត្តកោះកុង ។

យុទ្ធនាការនេះធ្វើឡើងនៅជុំវិញផ្សារដងទង់ ផ្សារភូមិ4  តាមដងផ្លូវសំខាន់ក្នុងក្រុង និង នៅគល់ស្ពានកោះកុង ។