អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​សិក្ខាសាលា​ស្វែងយល់​នូវ​ការគ្រប់គ្រង​សំរាម​តាមរយៈ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​និង​វិទ្យុ​សហគមន៍​

(​កំពង់ធំ​)​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ រួមសហការ​ជាមួយនឹង​សាលា​គណ​ខេត្តកំពង់ធំ និង​រដ្ឋបាល​ក្រុង​ស្ទឹងសែន បានរៀបចំ​សិក្ខាសាលា​ស្វែងយល់​នូវ​ការគ្រប់គ្រង​សំរាម​តាមរយៈ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​និង​វិទ្យុ​សហគមន៍​ក្រោម​ប្រធានបទ​ស្ដីពី (​វត្ត​អារាម និង​ការគ្រប់គ្រង​សំរាម​) ថ្ងៃទី ១៣-១៤ ខែសីហា​ឆ្នាំ​២០២០​និង​បានធ្វើ​ការសម្អាត​
​បរិស្ថាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ក្រុង​ស្ទឹងសែន​ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ​ចំនួន​៦០​អង្គ​ក្នុង​ខេត្តកំពង់ធំ ព្រមទាំង​ប្រជាពលរដ្ឋ និង​កងកំលាំង​ទាំងបី​ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​ខុនរ៉ាដ​អាដិនណៅអ៊ែរ​នៃ​ប្រទេស​អាល្លឺម៉ង់​។ លោក​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា នាយក​អង្គការ​ពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍​នឹង​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​របស់​សម្ដេច​អគ្គ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញថា​សិក្ខាសាលា​ស្វែងយល់​នូវ​ការគ្រប់គ្រង​សំរាម​តាមរយៈ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​និង​វិទ្យុ​សហគមន៍​មាន​គោលបំណង​កំណត់​បញ្ហា​ការ​ប្រឈម​ផលប៉ះពាល់​នៃ​ការបំពុល​
​បរិស្ថាន​និង​ដំណោះស្រាយ​ហើយ​សិក្សា​រៀនសូត្រ​ដើម្បី​រៀបចំ​កម្មវិធី​វិទ្យុ​យកទៅ​ផ្សព្វផ្សាយ អំពី​ការគ្រប់គ្រង​សំរាម​ឈានទៅរក​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទេសចរណ៍​ទៀតផង​។​

​លោក ម៉ាក ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន​បានលើកឡើង​ពី​ការគ្រប់គ្រង​សំរាម​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ជាពិសេស​គឺ​ក្រុង​ស្ទឹងសែន​បាន​យកចិត្តទុកដាក់​និង​កែលម្អ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង​។ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​កុំ​ចោល​សំរាម​ទៅក្នុង​ទឹកស្ទឹង​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទឹកស្ទឹង​កខ្វក់​និង​មាន​ជាតិពុល​។​
​ជាម​យ​យ​គ្នា​នេះដែរ​លោក ម៉ាក់ ប៊ុន​ហុង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមអោយ​មានការ​ចេះ​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​របស់​សំរាម​ដើម្បី​ឱ្យមាន​អនាម័យ បរិស្ថាន​បាន​ស្អាត មាន​សោភ័ណភាព​ស្រស់បំព្រង​សម្រាប់​ក្រុង​ស្ទឹងសែន​ក្លាយទៅជា​រំដួល​ផ្កា​បី​ទង​នៅក្នុង​ខេត្តកំពង់ធំ​ក្នុងការ​តាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​មក​សម្រាក​កំសាន្ត​រឺទ​ស្សនា​ជាដើម​។ លើសពីនេះទៅទៀត​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​កំពុង​តែមាន​សកម្មភាព​ជាច្រើន​នៅក្នុង​សង្គម​លើ​ការគ្រប់គ្រង​សំរាម ពិសេស​ស​ការលើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​អំពី​ការប្រមូល​សំរាម ការបែងចែក​សំរាម និង​ការ​ចោល​សំរាម​។​
​លោក​បាន​បន្តថា​ការងារ​សម្អាត​បរិស្ថាន​សំខាន់​ណាស់​ក្នុងការ​ធានា​នូវ​និរន្ត​ភាព កាលណា​បរិស្ថាន​មិនល្អ​វា​នឹង​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ ប្រជា​សហគមន៍ ទាំងមូល​។ រីឯ​ការចូលរួម​រប​ស់​ព្រះសង្ឃ ប្រជា​ពល​ដ្ឋ​ក្នុង​កិច្ចការ​នេះ​ចង់បង្ហាញ​ពី​ស្មារតី​ស្រឡាញ់​និង​ចេះដឹង​ខ្លួនឯង​ផង និង​បាន​ចូលរួមចំណែក​ក្នុងការ​ផ្តល់ព័ត៌មាន​និង​អប់រំ​បន្ត​ដល់​សហគមន៍ គ្រួសារ​ចាស់ៗ​ងាយ​ពេញចិត្ត​ស្តាប់​និង​ទទួលយក​ចង់អោយ​ប្រជាពលរដ្ឋ ពិសេស​គឺ​យល់ដឹង​ពី បរិស្ថាន​ធម្មជាតិ បរិស្ថាន​សង្គម -​វប្បធម៌ បរិស្ថាន​មនុស្ស​ដើម្បីឱ្យ​ការរស់នៅ​តាម​ស​ហម​គន៍​មាន​ភាពថ្លៃថ្នូរ និង​សុខ​ភាពល្អ​ដែលមាន​មតិ​ថា បរិស្ថាន​ស្អាត​ត្រូវការ​ការចូលរួម​ពី​ខ្លួន​យើង អ្នកភូមិ និង​អ្នក​នៅ​ជុំវិញខ្លួន​យើង​។​
​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​សំអាត​ទីក្រុង​នៃ​សាលាក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា​ជា​រៀងរាល់ថ្ងៃ​ក្រុមហ៊ុន​នេះ​បាន​ចុះទៅ​ប្រមូល​សំរាម​ក្នុង​ក្រុង​ស្ទឹងសែន​បាន​ប្រមាណ​២៦-៣០ តោន​ក្នុង​មួយថ្ងៃ​ទៅលើ​គ្រួសារ​ចំនួន ១.១០០​គ្រួសារ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​