កិច្ចប្រជុំផ្សព្វផ្សាយច្បាប់និងវិធានការសុវត្ថិភាពទេសចរណ៍និងការគ្រប់គ្រងទិន្នន័យភ្ញៀវតាមប្រព័ន្ធអនឡាញ

(ព្រះសីហនុ)៖ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់និងវិធានការសុវត្ថិភាពទេសចរណ៍និងការគ្រប់គ្រងទិន្នន័យភ្ញៀវតាមប្រព័ន្ធ Telagram Bot ការសិក្សាជំនាញតាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរណ៍ខេត្ត ដោយមានការចូលរួមពី ឯកឧត្តមលៀម សុដាអភិបាលរងខេត្ត លោកពីជិត សិរីរិទ្ធិ អនុប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក នៃក្រសួងទេសចរណ៍ វិស័យ និងបងប្អូនម្ចាស់អាជីវករសិប្បករដែលប្រកបអាជីវកម្មនៅក្នុង ខេត្តព្រះសីហនុ បានចូលរួមផងដែរ ហើយកិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១៣ សីហា ឆ្នាំ២០២០ ។

នៅក្នុងកិច្ចប្រជុំនោះ លោក លៀម សុដា អភិបាលរងខេត្តនិងលោក តាំងសុចិត្តគ្រឹស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតងនិងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើននិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈការបង្កើតការងារការវិនិយោគកាត់បន្ថយភាពក្រីក្រនិងការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធចូលរួមការពារនិងអភិរក្សសម្បត្តិវប្បធម៌និងធនធានធម្មជាតិរបស់ប្រទេសយ៉ាងសំខាន់។

ហើយខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម 2010- 2025 និងធនធានធម្មជាតិរួមមានកំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាតឧទ្យានជាតិ ទឹកជ្រោះ ក្នុងនោះធនធានបាតសមុទ្រ ក៏ជាសក្តានុពលដែលផ្ដល់ ដល់ខេត្តយ៉ាងធំធេងសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការទាក់ទាញ ទេសចរណ៍អោយចូលមកទស្សនានិងសម្រាកលំហែកម្សាន្តច្រើនជារៀងរាល់ឆ្នាំ។
ទន្ទឹមនឹងនោះឯកឧត្តមក៏បានសំណូមពរទៅដល់បងប្អូន អាជីវករប្រតិបត្តិករដែលប្រកបអាជីវកម្មលើសេវាកម្មទាំង នៅតាមអាហារដ្ឋានភោជនីយដ្ឋានសណ្ឋាគារត្រូវគោរព តាមការណែនាំរបស់រដ្ឋបាលខេត្តក៏ដូចជាមន្ទីរជំនាញ ទៅលើតម្លៃឲ្យសមរម្យ ដែលភ្ញៀវអាចទទួលយកបាន ជាពិសេសនៅថ្ងៃឈប់សម្រាកដែល រាជរដ្ឋាភិបាលបានអនុញ្ញាត អោយឈប់សងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ និងត្រូវបង្កើនការយកចិត្តទុកដាក់ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ19 ដោយតម្រូវឲ្យភ្ញៀវ លាងដៃជាមួយអាល់កុលជែលនិងទឹកសម្លាប់មេរោគផ្សេងៗឲ្យបានគ្រប់គ្នានៅក្នុងអាហារដ្ឋានភោជនីយដ្ឋាននិងទីតាំងរមណីយដ្ឋាននានាផងដែរទាំងអស់នេះគឺយើងចូលរួមការការពារជំងឺកូវីដ19 ទាំងអស់គ្នា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ