ឯកឧត្តម ម៉ែន វិបុល និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាគណ:អធិបតីក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និង សហគ្រិន

(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៤ សីហា ២០២០នេះ បានអញ្ជើញជាគណ:អធិបតី ក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និង សហគ្រិនក្រោមប្រធានបទ ” ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និង កសិឧស្សាហកម្ម “។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំស្ថាប័ននានាក្នុងខេត្តដែលពាក់ព័ន្ធព្រមទាំងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងនិងសហគ្រិនវ័យក្មេងកសិករគំរូជាច្រើននាក់អញ្ជើញចូលរួមស្ដាប់យ៉ាងយកចិត្តទុកដាក់ផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង