គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​មានកូន​ច្រើន ជនពិការ ចំនួន ២០ គ្រួសារ ទទួល​ព្រះ​រាជអំណោយ​ពី​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស​

កំពង់ឆ្នាំង​៖ នា​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ សម្តេចព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ក​ត្តិ​ឧ​ទេ្ទ​ស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ជា​អម្ចាស់​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន នូវ​ព្រះ​រាជអំណោយ ដល់​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ២០​គ្រួសារ និង​យាង​ចែក​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ចំនួន ៣០០​នាក់ មកពី​ឃុំ​អភិវឌ្ឍន៍ ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សា​រាជរដ្ឋាភិបាល លោកជំទាវ ឈឹម ស្រីមុំ ឈួ​រ ច័ន្ទ​ឌឿ​ន ភរិយា​អភិបាលខេត្ត លោកជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្ត លោក សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ក​ត្តិ​ឧ​ទេ្ទ​ស​បណ្ឌិត ទេព វង្ស និង​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោកស្រី ឡុ​ញ ពិសារ អនុប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត អភិបាល​ស្តីទី អភិបាលរង​ស្រុក​ទឹកផុស សមាគមន៍​នារី ស​.​ស​.​យ​.​ក​.​ស្រុក អាចារ្យ គណៈកម្មការ អាជ្ញាធរ​ឃុំ និង​សប្បុរសជន​។

​ពិធី​ក្រោម​ការរៀបចំ​របស់​ព្រះគ្រូ​វិចិត្រ​សីល​ញាណ ខុន ឆុន ជំនួយការ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​អំណោយ​ដែល​បាន​ចែកជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ ក្នុងឱកាស​នោះ​ដោយ​មួយ​គ្រួសារ​ទទួលបាន​រួមមាន​៖ អង្ករ ២៥ គីឡូក្រាម​, មី ១​កេស​, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ​, ត្រីខ ១ យួរ​, សារុង​២ និង​ថវិកា​ក្នុង​មួយ​គ្រួសារ​ចំនួន ៥ ម៉ឺន​រៀល និង​សិស្សានុសិស្ស​ម្នាក់ៗ​ទទួលបាន សៀវភៅ ២​ក្បាល ប៊ិច​២​ដើម ថ្នាំដុសធ្មេញ​១​ដប កា​តាប​១ និង​ថវិកា ចំនួន ១០០០​រៀល ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​