វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​មុន នឹង​ក្រោយ​ការប្រមូល​ផល​លើ​ដំណាំ​ត្រសក់ទ្រើង​

​កោះកុង​៖ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ លោក គង់ មិនា អនុប្រធាន​ទទួលបន្ទុក​រួម​ការិយាល័យ​ក​សិ​.​ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធាន​ការិយាល័យ​កៅស៊ូ និង​មន្ត្រី​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន រួមសហការ​ជាមួយ​អង្គារ​សង្គ្រោះ​កុមារ​ខេត្តកោះកុង និង​អង្គការ IDE នៃ​គម្រោង​ស្ទៀរ បាន​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​មុន នឹង​ក្រោយ​ការប្រមូល​ផល​លើ​ដំណាំ​ត្រសក់ទ្រើង ស្ថិតនៅ​ភូមិ​ប្រទាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ដែលមាន​អ្នកចូលរួម ២០​នាក់ ស្រី ១៤ នាក់​។

​ជា​លទ្ធផល​កសិករ​៩០%​គាត់​បាន​យល់ដឹង​និង​ពេញចិត្ត​ចូលរួម​វគ្គ​ហើយ​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ចូលរួម​ដាំ​ដំណាំ​ត្រសក់​ជាពិសេស​យល់ដឹង​ពី​ការដាំ​ត្រសក់​តាមបែប​បច្ចេកទេស​ថ្មី​នេះ​និង​បច្ចេកទេស​ប្រមូល​ផល​ត្រសក់ ការ​វេច​ខ្ចប់ ការដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធិភាព ការចែក​ចំណាត់ថ្នាក់​ត្រសក់ ដើម្បី​បង្កើន​តម្លៃបន្ថែម​ផងដែរ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​