កិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងគ្រឿងញ្ញៀនខុសច្បាប់ (ឆមាសទី២ ឆ្នាំ២០២០)

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្តខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងគ្រឿងញ្ញៀនខុសច្បាប់ (ឆមាសទី២ ឆ្នាំ២០២០)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ និងនាយ ព្រមទាំង ពលអាវុធហត្ថជាច្រើនរូបបានអញ្ជើញចូលរួមផងដែល។

នាឪកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានឲអាវុធហត្ថទាំងអស់ ត្រូវប្រើនិតិវិធីក្នុងការដោះស្រាយចំពោះមុខ មិនត្រូវប្រើកំលាំងបាយនោះទេ ព្រោះវាមិនមែនជាវិធីល្អ ហើយត្រូវគោរពរាល់បទបញ្ជារបស់ថ្នាក់លើជាពិសេសក្នុងពេលបំពេញភារកិច្ច។

លោកមេបញ្ជារបានដាក់បទបញ្ជាយ៉ាងម៉ត់ចត់ ដល់នាយនិងពលអាវុធហត្ថទាំងអស់ ជាពិសេសតាមគោលដៅ និមួយៗ ត្រូវចូលរួមការពារទប់ស្កាត់ និងបង្ក្រាបចំពោះករណីគ្រឿងញៀន ដែលកំពុងកើតឡើងនៅក្នុងតំបន់របស់ខ្លួន ត្រូវទប់ស្កាត់និងបង្ក្រាបឲ្យទាន់ពេលវេលាផងដែរ ជាពិសេសទៀតនោះគឺចូលរួមទប់ស្កាត់នៅបទល្មើសនានាដែលកំពុងតែកើតមាននិងចូលរួមអនុវត្តនៅភូមិឃុំមានសុវត្ថិភាពទាំង5 ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ជូន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ