អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​រៀបចំ​ត្រពាំង​សេស ខាងមុខ​អង្គរវត្ដ អោយ​ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ !

​សៀមរាប​៖ ត្រពាំង​សេស គឺជា​ត្រពាំង​បុរាណ​តែមួយគត់​នៅក្នុង​តំបន់​អង្គរ ហើយ​ត្រពាំង​នេះ មាននៅ​ក្នុង​រចនាបទ​ខ្មែរ​នៃ​ប្រាសាទ​អង្គរវត្ដ​ក្រៅពី​ក​សិន្ធុ​អង្គរ ។ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​រៀបចំ និង​កែលម្អ​ត្រពាំង​នេះ ដើម្បី​ក្លាយជា​កន្លែង​ទស្សនា​ដ៏​ទាក់ទាញ​ទេសចរ ជាពិសេស ទស្សនា​ថ្ងៃ​រះ និង​ដើរ​ហាត់ប្រាណ​ជាដើម​។​

​ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ កាលពី​ថ្ងៃទី​១០ ខែសីហា ម្សិលមិញ​ថា ត្រពាំង​បុរាណ​នេះ គឺមាន​តែមួយគត់​នៅក្នុង​តំបន់​អង្គរ ទើប​មានឈ្មោះ​” ត្រពាំង​សេស “​។ បច្ចុប្បន្ននេះ មន្ដ្រី​ជំនាញ​បាន​នឹង​កំពុង​សិក្សា​ស្វែងយល់​ពី​ទម្រង់​បែបបទ​រចនាសម្ព័ន្ធ​ពី​ទំហំ​និង​ពី​កំណ​កដី​ដើម្បី​កែ​ល​ម្ព​រ​ត្រពាំង​នេះ​មាន​តួនាទី​មួយទៀត​ជាមួយ​ប្រាសាទ​អង្គរវត្ដ​ក្រៅពី​ក​ន្ធុ​។​រៀបចំ​ការកាត់បន្ថយ​ការបំពុល​បរិស្ថាន​នៅ​ជុំវិញ​ត្រពាំង​និង​រៀបចំ​អោយមាន​ដើមឈើ​ខ្លះៗ​ព្រម​រៀបចំ​ផ្លូវ​អោយបាន​ល្អ​រៀបចំ​កន្លែង​ទស្សនា​ថ្ងៃ​រៈ​មើលឃើញ​ប្រាសាទ​អង្គរវត្ដ​ផងដែរ​។​ជាង​នោះ​ទៅទៀត​ក៍​ដើម្បីអោយ​ភ្ញៀវ​ទេសចរណ៍​ទទួលបាន​បទពិសោធន៍​ពី​ធនធានធម្មជាតិ​ពិតៗ​របស់​ប្រាសាទ​អង្គរវត្ដ​។​ឯកឧត្ដម​ក៍​បានកើត​សរសើរ​ដល់​ក្រុមអាជីវករ​លក់​នៅ​ជំវិញ​ត្រពាំង​សេស​ដែល​បាន​ចូល​រូ​ម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា អភិវឌ្ឍន៍​ត្រពាំង​សេស​អោយ​បានល្អ​ផងដែរ​។​

​បើតាម​ឯកឧត្ដម ហង់ ពៅ ក្រៅពី​ការអភិវឌ្ឍ​និង​រៀបចំ​ត្រពាំង​បុរាណ​មួយ​នេះ អោយមាន​ភាព​ទាក់ទាញ​ពី​ភ្ញៀវ​ទេសចរណ៍ ។​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​សិក្សា​និង​រៀបចំ​ផ្លូវ​បុរាណ​មួយ​ខ្សែ​ចេញពី​ខាងមុខ​ប្រាសាទភ្នំបាខែង ឆ្ពោះទៅកាន់​ក្រុម​ប្រាសាទលលៃ រលួស​បាគង ដើម្បី​លើក​តម្លៃ​បេតិកភណ្ឌ និង​ធ្វើយ៉ាងណា​អោយ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​មាន​រយៈពេល​យូរ ក៍​ដូច​ស្វែងយល់​ពី​ទស្សនៈ​អ្នក​កសាង​អង្គរ​ផងដែរ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​