ប​ទៈ បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ ជូន​អ្នក​ម្តាយ​មានគុណ​

ប​ទៈ បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ ជូន​អ្នក​ម្តាយ​មានគុណ​
​វីដេអូ​ចម្រៀង “​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ ជុន​អ្នក​ម្តាយ​មានគុណ​” បានបង្ហាញ​ពី​ក្តី​សោកស្តាយ​អាឡោះអាល័យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​មាតា​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ដោយ​ជរាពាធ​។ បើ​គិត​មកដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ គឺ​ម្រ​ប់​ខួប ១០០​ថ្ងៃ ដែល​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ទទួលមរណភាព​។
​សូម​ទស្សនា​បទ​ចម្រៀង “​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ ជូន​អ្នក​ម្តាយ​មានគុណ​” សម្រួល​បទ​ភ្លេង​ដោយ លោក ហួត ហួន និង​លោក រិ​ន ធី​រិ​ទ្ធ ច្រៀង​ដោយ លោក ជិន វ​ឌ្ឍ​នា បច្ចេកទេស​សម្លេង​ដោយ លោក រិ​ន ធី​រ៉ា និង​ដឹកនាំ​ផលិត​ដោយ ឯកឧត្តម អេង កេង​ឈុន​។​