ប​ទៈ សុំ​ឲ្យ​ក្លាយជា​កូន​ម៉ែ​គ្រប់​ជាតិ​

ប​ទៈ សុំ​ឲ្យ​ក្លាយជា​កូន​ម៉ែ​គ្រប់​ជាតិ​
​វីដេអូ​បទ​ចម្រៀង “​សុំ​ឲ្យ​ក្លាយជា​កូន​ម៉ែ​គ្រប់​ជាតិ​” បង្ហាញ​ពី​ក្តី​សោកសង្រេង​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​ការបាត់បង់​មាតា​ដ៏​មាន​ព្រហ្ម​វិហារធម៌ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ដោយ​ជរាពាធ​។ បើ​គិត​មកដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ គឺ​ម្រ​ប់​ខួប ១០០​ថ្ងៃ ដែល​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ទទួលមរណភាព​។ ក្នុង​វីដេអូ​បទ​ចម្រៀង បានបង្ហាញ​ពី​មនោសញ្ចេតនា​ជ្រាលជ្រៅ​ចំពោះ​អ្នក​ដ៏​មានគុណ​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី និង​ប៉ងប្រាថ្នា​សុំ​កើតជា​កូន​គ្រប់ៗ​ជាតិ​។​
​សូម​ទស្សនា​បទ​ចម្រៀង “​ផល​បុណ្យ​កូន​សាង​” និពន្ធ​បទ​ភ្លេង​ដោយ លោក ហួត ហួន និង​លោក រិ​ន ធី​រិ​ទ្ធ និពន្ធ​ទំនុកច្រៀង​ដោយ​លោក ជិន វ​ឌ្ឍ​នា បច្ចេកទេស​សម្លេង​ដោយ លោក ស៊ីវ សុខ​ខឿន ច្រៀង​ដោយ លោកស្រី ឆោម ឆ​វិ​ន និង​ដឹកនាំ​ផលិត​ដោយ ឯកឧត្តម អេង កេង​ឈុន​។​