រដ្ឋបាល​ខេត្តកណ្តាល ចេញ​សេចក្តីជូនដំណឹង​ករណី​អ៊ុំ ឡេង ដែល​បានដាក់​របាយការណ៍​ជូន អភិបាលក្រុង​តាខ្មៅ ស្តីពី​សកម្មភាព​របស់​អ្នកជំងឺ ផ្ទុកមេរោគ​កូ​វីដ​១៩

​កណ្តាល​៖ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល សូម​ជម្រាប​ជូនដំណឹង​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាបថា ករណី​ដែល លោក​អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល បានធ្វើ របាយការណ៍​ជូន​លោក​អភិបាលក្រុង​តាខ្មៅ ខេត្តកណ្តាល ស្តីពី​សកម្មភាព​របស់​អ្នកជំងឺ ផ្ទុកមេរោគ​កូ​វីដ​១៩ រស់នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​ទើបនឹង​រកឃើញ​ថ្មី នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២០ ហើយ​កំពុង​ស្នាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ សូ​វៀត ថា បានធ្វើ​សកម្មភាព​ដូច​ក្នុង លិខិត​លេខ ០១១/២០ របក ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ (​បានធ្វើ​បាយ​សម្ល​ជូន ចាស់ៗ និង​ចែក​ប្រាក់​ដល់​ក្មេងៗ​ព្រមទាំង​ធ្វើ​ចង្ហាន់​ទៅ​វត្ត) គឺ​មិន​ត្រឹមត្រូវ​គ្មាន​ប្រភព​ច្បាស់លាស់ ខុសពី​ការចុះ ធ្វើ​អង្កេត តាមដាន​ស្រាវជ្រាវ របស់​មន្ត្រី​ជំនាញ សុខាភិបាល និង​ការសហការ​ផ្តល់ព័ត៌មាន​ពី​អ្នកជំងឺ និង​ក្រុម គ្រួសារ​របស់គាត់​៕ ដោយ​៖ ធូ កុសល​
​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖