សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៣២​គ្រួសារ​

​ស្ទឹងត្រែង​៖ នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា និង ឯកឧត្តម ម៉ុម សារឿន ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត ព្រមទាំង​ថ្នាក់ ដឹកនាំ​-​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្ទី​ង​ត្រែង ចុះ​សួរ​សុខ ទុក្ខ និង​នាំយក​អំណោយ​មនុស្ស ធម៌​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន 132 គ្រួសារ រស់នៅ​ភូមិ​ចំនួន 8 ឃុំ​ចំនួន ២ ស្រុក​បូរី​អូរ​ស្វាយ ខេត្ត ស្ទឹងត្រែង ។ កម្មវិធី​ខាង​នេះ បាន​ប្រព្រឹត្តទៅ​នៅក្នុង​បរិវេណ​វត្ត​ដំរី ស ភូមិ​ក្រោម ឃុំ​ព្រះ​រំកិល ស្រុក បូរី​អូរ ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​នោះ លោកជំទាវ អគ្គលេខាធិការ បាន​ពាំនាំ​ព្រះរាជបន្ទូល និង​ប្រសា សន៍ របស់ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ មុនីនាថ សីហនុ ព្រះប្រធាន​កិត្តិយស កាក បាទ​ក្រហម​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជា សម្តេចម៉ែ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិនបាន​យាង​-​អញ្ជើញ​ដោយផ្ទាល់ ក៏​សម្តេច​តែងតែមាន​មនោសញ្ចេតនា​នឹករលឹក អាណិត​ស្រឡាញ់ ការគិតគូរ​ពី​សុខទុក្ខ ជាពិសេស​គឺ ជីវភាព​រស់នៅ​ប្រចាំ ថ្ងៃ និង​សុខភាព​របស់​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់​គ្រប់ពេលវេលា ។ ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹ​ទ្ប​បណ្ឌិត បាន​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះសួរសុខទុក្ខ ចែក​អំណោយ និង​ពាំនាំ​នូវ​សារ​គន្លឹះ​ស្តីពី​បញ្ហា​សុខ ភាព ជុំវិញ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ការបង្ការ​ជំងឺឆ្លង​នានា​ដែល​អាច​កើតមាន​នៅក្នុង​រដូវវស្សា​នេះ ។ លោកជំទាវ​បាន​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​បង្កើន​ការយល់ដឹង​អំពី​សារសំខាន់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ចំណូលស្រុក ការរក្សា​គំលាត​សង្គម ការរក្សា​អនាម័យ ការបរិភោគ​ស្អាត និង​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​។​

​បន្ថែម​ពីនេះ សូម​បងប្អូន​ប្រជា​ពល រដ្ឋ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ពី​ជំងឺ​គ្រុន ឈាម​នា​រដូវវស្សា​នេះ ជាពិសេស​ការកើតឡើង​វិញ​នូវ​ជំងឺ​គ្រុន​ឈី​ក (CHIK) ខណៈ​ជំងឺ​នេះ​បាន​រាល ដាល​ដល់ ១៥ ខេត្តហើយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាចជា​បញ្ហា​សុខភាព​សា​ធាណៈ​មួយទៀត ដែល​ប្រឈម​ទៅនឹង​ហានិភ័យ ឆ្លង​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​មូស​ខ្លា​ញី និង​ស្អាត​បរិវេណ​ជុំវិញ​ផ្ទះ ដោយ​កំចាត់​ចោល​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន ត្រូវ​ដេក​ក្នុង​មុង​(​ទាំង​ថ្ងៃ​យប់​) ស្លៀកពាក់​ខោអាវ​វែង មិនត្រូវ​អង្គុយ ឬ​សំរាក​នៅ​កន្លែង​ដែល​មិនមាន​ពន្លឺ​គ្រប់ គ្រាន់​នោះទេ ។ ក្នុងករណី​ក្រុមគ្រួសារ​ណា​ម្នាក់ មាន​សញ្ញា ឬ​សញ្ញា​ជំងឺ ដូចជា​ក្ដៅខ្លួន (​ក្ដៅខ្លួន​ខ្លាំង​ភ្លាមៗ ៣៩​អង្សា​សេ​ឡើង​) និង​សញ្ញា​បន្ទាប់​ប​ន្សុំ​ផ្សេងទៀត ដូចជា មុខ​ក្រហម ឈឺក្បាល ឈឺ​ក្រោម​ក្រឡង់​ភ្នែក ឈឺ​សាច់ដុំ ឬ​សន្លាក់ ឈឺខ្លួន ស្នាម​កន្ទួល​ក្រហម​ជាដើម សូម​យក​ពួកគាត់​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​អ្នក​បំផុត​។​

​ជាមួយគ្នានេះ សូម​ស្ត្រី​មាន​ផ្ទៃពោះ អញ្ជើញ​ទៅពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់​ទៅតាម​កាលកំណត់​របស់​គ្រូពេទ្យ និង​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​សុវត្ថិភាព​ទាំង​ម្តាយ​និង​កូន​។ ចំពោះ​អ្នកមាន​កូនតូច សូម​ផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ​ឱ្យបាន​គ្រប់គ្រាន់​។ បន្ថែម​ពីនេះ សូម​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍ ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​អ្នកដទៃ ហើយ​ក្រៅពី​ប្រកប​របរ​បង្កបង្កើន ផល សូម​បងប្អូន​ខិតខំ​ចិញ្ចឹមសត្វ ដាំ​ដំណាំ​ជុំវិញ​ផ្ទះ ដើម្បី​ជីវភាព​គ្រួសារ និង​រស់នៅ​ជាមួយគ្នា​ដោយ​ភាព​សុខដុម​រមណី​កម្ម​សាសនា ជាតិ​សាសន៍ ក្រោម​ម្លប់​នៃ​សន្តិភាព ។​

​សូមបញ្ជាក់ថា ៖ គ្រួសារ​នីមួយៗ​ទទួលបាន ៖ អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ឃី​ត​១ មាន (​មុង ភួយ សារុង ក្រមា អាវយឺត ) សាប៊ូដុំ ២​ដុំ និង​បណ្ណ​ប្រកាស​ស្តីពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។ នៅក្នុង​ឱកាស​នោះ លោកជំទាវ​អគ្គលេខាធិការ និង​ឯកឧត្តម ម៉ុម​សារឿន បាន​ប្រគេន​ទេយ្យទាន និង​បច្ច័យ មួយចំនួន ដល់​ព្រះសង្ឃ​ចំនួន 3 វត្ត និង​លោកយាយ លោក តា ចាស់ជរា​ផងដែរ​៕ ដោយ​៖ ប្រធាន​មន្ទីរ​ខេត្តស្ទឹងត្រែង​