អាជ្ញាធរ ស្នើអោយ​រដ្ឋបាល​មូលដ្ឋាន​ត្រូវ​តាមដាន និង​ឆ្លើយ​មតិ​(comment) និង សំណូមពរ និង​បញ្ហា​ប្រឈម​នានា របស់​ប្រជាជន អោយទាន់​ពេលវេលា​

​ខេត្តកណ្តាល​៖ អភិបាលរង​ខេត្តកណ្តាល ឯកឧត្តម នុត​ពុធ​ដា​រ៉ា បានស្នើ​អោយ​អាជ្ញាធរ​រដ្ឋបាល​មូលដ្ឋាន ក្រុង​ស្រុក ត្រូវ​តាមដាន​នូវ​រាល់​មតិ​(comment) សំណូមពរ​និង​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​របស់​មូលដ្ឋាន​របស់ខ្លួន ដោយ​ធ្វើការ​ឆ្លើយតប​និង​ដោះស្រាយ​អោយទាន់​ពេលវេលា ។​

​ឯកឧត្តម នុត ពុធ​ដា​រ៉ា បានស្នើ​ដូច្នេះ​ខណៈដែល ឯកឧត្តម​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ឆ្លើយតប​លិខិត​ក្រសួងមហាផ្ទៃ និង​ការ​បង្ហោះ​សារ​ឬ​បណ្ដឹង​ក្នុង​បណ្ដាញ​សង្គម របស់​រដ្ឋបាល​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​០៧​សីហា​ព្រឹក​មិញ​នេះ​។​

​ឯកឧត្ដម អភិបាលរង​ខេត្ត បានលើកឡើង​ពី គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​និង​ឆ្លើយតប​នូវ​រាល់​លិខិត​របស់​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​សារព័ត៌មាន និង​ការ​បង្ហោះ​សារ​ឬ​ពាក្យបណ្តឹង​ចូលក្នុង​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល ខេត្តកណ្តាល​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​