អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង​បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ក្នុង​សន្និសីទ​មេដឹកនាំ​ប្រចាំ​ខេត្តកោះកុង​

​កោះកុង​៖ លោក ស្រេង ហុង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ក្នុង​សន្និសីទ​មេដឹកនាំ​ប្រចាំ​ខេត្តកោះកុង​។​

​នៅ​សាលប្រជុំ (​ខ​) សាលាខេត្ត​កោះកុង លោក ស្រេង ហុង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង តំណាងឱ្យ​លោកជំទាវ​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​សន្និសីទ​មេដឹកនាំ​ប្រចាំ​ខេត្តកោះកុង ដែល​សហការ​រៀបចំ​ដោយ​រដ្ឋបាល​ខេត្តកោះកុង និង​អង្គការ​សម្ព័ន្ធ​សន្តិភាព​សកល​-​កម្ពុជា ប្រចាំ​នៅ​កម្ពុជា​។ កម្មវិធី​សន្និសីទ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុង ស្រុក និង​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រុង ស្រុក ប្រមាណ​ជា ៣០​នាក់​។​

​ថ្លែង​ក្នុង​វិធី​នេះ លោក ស្រេង ហុង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ អង្គការ​សម្ព័ន្ធ​សន្តិភាព​សកល​-​កម្ពុជា ប្រចាំ​នៅ​កម្ពុជា ដែល​បាន​សហការ ជាមួយ​រដ្ឋបាល​ខេត្តកោះកុង ក្នុង​ការរៀបចំ​សន្និសីទ​មេដឹកនាំ​ប្រចាំ​ខេត្តកោះកុង ដ៏​មាន​សារសំខាន់​នេះ​។ លោក បានស្នើ​សុំឱ្យ​មានការ​រៀប​ចំ​កម្មវិធី​នេះ ម្តងទៀត​នៅពេលដែល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ ដោយ​ការរៀបចំ​មាន​ទំហំ​ធំ​ជាង​នេះ និង​មាន​មន្ត្រីរាជការ និង​យុវជន​មកពី​ថ្នាក់មូលដ្ឋាន​បាន​ចូលរួម​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​