លោកជំទាវ មិថុនា ភូ​ថង និង​ក្រុមការងារ នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​

​កោះកុង ៖ នៅ​រសៀល​ថ្ងៃ​អង្គារ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំ​ដោយ លោកជំទាវ មិថុនា ភូ​ថង ប្រធាន​គណៈកម្មាធិការ​សាខា រួមជាមួយ​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា សហការ​ជាមួយ​លោកស្រី ស៊ិន ចរិយា អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​ក​ក្រក ក្រុង​ខេមរភូមិន្ទ រួម​ដំណើរ​ជា មួយ​អជ្ញាធរ មូលដ្ឋាន បាន​នាំយក អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​កាលពី ថ្ងៃទី​២ និង​ទី​៣ ខែសីហា ឆ្នាំ​២០២០ ចំនួន ៥៥​គ្រួសារ ស្មើនឹង​៥៥​ខ្នង​ផ្ទះ នៅ សង្កាត់ ស្មាច់មានជ័យ ៦​គ្រួសារ សង្កាត់​ស្ទឹង​វែង ១៣​គ្រួសារ និង​សង្កាត់​ដងទង់ ៣៦​គ្រួសារ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដែល​បណ្តាលអោយ​ខូចខាត​ហ្វី​ប្រូ​ស៊ីម៉ង់​ចំនួន ៥៩៣​សន្លឹក និង​ស័ង្កសី ១១២​សន្លឹក ។​

​ក្នុងឱកាស​នោះដែរ លោកជំទាវ មិថុនា ភូ​ថង ប្រធាន​គណៈកម្មាធិការ​សាខា និង​ក្រុមការងារ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំ ផ្ញើ​សួរសុខទុក្ខ និង​សោកស្តាយ​ពី​សំណាក់ ឯកឧត្តម ប៊ុន លើ​ត ប្រធានកិត្តិយស​សាខា ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​អំពី​សុខទុក្ខរ​បស់បង ប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិនមាន​ការប្រកាន់ ពូជសាសន៍ ពណ៌​សម្បុរ និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ជាមួយគ្នានេះ លោកជំទាវ​ប្រធាន បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​បងប្អូន​ប្រជា​នេសាទ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពី​បាតុភូត​ខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រ​ធំៗ​ខ្ពស់ៗ​។ ទន្ទឹមនឹងនេះ បងប្អូន​ប្រជាពលរដ្ឋ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ទៅលើ​កុមារ​តូចៗ ត្រូវ​ស្លៀក​ខោអាវ​វែង និង​គេង​នៅក្នុង​មុង​ជ្រលក់​ថ្នាំ​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ព្រមទាំង​ចេះ​សម្អាត​អនាម័យ​ជុំវិញខ្លួន ជាពិសេស​ត្រូវ​ចេះ​ការពារ​ខ្លួន និង កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ពី​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​សម្ភារ​ដែល​សាខា​ផ្តល់ជូន​រួមមាន ៖ អង្ករ​២៥​គ​ក្រ មី​ម៉ា​ម៉ា​១​កេស ត្រីខ​១​ឡូ ទឹក​សុទ្ធ​ឱ​រ៉ា​ល់​១​កេស ដោយឡែក ហ្វី​ប្រូ​ស៊ីម៉ង់ ៥៩៣​សន្លឹក និង​ស័ង្កសី ១១២​សន្លឹក សាខា​ឆ្លើយតប​ទៅតាម​ទំហំ​ខូចខាត​ជាក់ស្តែង ស្មើនឹង​ថវិកា ៤,៤០០,០០០​រៀល (​បួន​លាន បួន​រយ​ពាន់​រៀល​គត់ ) រួម​នឹង​ថវិកា​អនុសាខា​ក​ក្រក ក្រុង​ខេមរភូមិន្ទ ឧបត្ថម្ភ​បន្ថែម ២០០,០០០​រៀល (​ពីរ​រយ​ពាន់​រៀល​)​ផងដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​