ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក​.​ព​.​ម ដឹកនាំ​ដោយ​ឯកឧត្តម តូច ណា​រត្ន នាំយក​ថវិកា ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព​លោក សុខ ម៉េង​

ភ្នំពេញ៖ ​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក​.​ព​.​ម ដឹកនាំ​ដោយ​ឯកឧត្តម តូច ណា​រត្ន តំណាង ឯ​.​ឧ ងឿ​ន ច​ន្ទ័​លីន​ប៉ូ​ឡែ​ន ប្រធាន​ស​.​ស​.​យ​.​ក​.​ព​.​ម នៃ​ក្រសួង​ព័ត៌មាន បាន​នាំយក​ថវិកា​ដែល​បានមកពី​ការចូលរួម​របស់​សមា​ជិ​ក​ក្រុម​អ្នកជិះ​កង់ Cambodia cycling និង​ថវិកា​ពី​ក្រុមយុវជន​ជិះ​កង់​ក្រសួង​ព័ត៌មាន ចូលរួម​រំលែក​ទុក្ខ និង​ប្រគល់ជូន​ក្រុមគ្រួសារ​សព​លោក សុខ ម៉េង សមាជិក​ក្រុម ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២0 ដោយ​ឧ​ប​ទេវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ជន្មាយុ​៥៩​ឆ្នាំ​។​


កម្មវិធី​បុណ្យ​ប្រារព្វ​ធ្វើ​នា​ព្រះវិហារ​ក្រុម​ជំនុំ​គ្រួសារ​ព្រះ ដែលមាន​អាស័យដ្ឋាន ផ្ទះ​លេខ​៥៥ ផ្លូវ​លេខ​6R ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខ​ណ្ឌ័​ឫស្សីកែវ ក្រុងភ្នំពេញ រាជធានី​ភ្នំពេញ​៕​