ទូត​មី​យ៉ាន់​ម៉ា​ទស្សនកិច្ច​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​នៅ​ខេត្តកណ្តាល​ស្រុក​ពញាឮ​

​កណ្តាល​៖ ឯកឧត្ដម ឋិត លិ​ន​អូន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ សហភាព​មី​យ៉ាន់​មា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ
​ទស្សន​:​កិច្ច ពុទ្ធ​មណ្ឌល វិបស្សនា​ធុ​រ​:​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតក្នុង​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

​ដំណើរ​ទស្សនកិច្ច​នេះ ប្រតិភូ មី​យ៉ាន់​ម៉ា មានបំណង​ស្វែងយល់​ពី​វឌ្ឍនភាព និង​សមិទ្ធិផល​នានា របស់​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​បាននិងកំពង់​ដំណើរកា​រ ក្នុង​ការធ្វើ​សមាធិ អប់រំ​ផ្លូវចិត្ត​ដល់​ពុទ្ធសាសនិក អោយ​ប្រកាន់ខ្ជាប់ ប្រព្រឹត្ត​នូវ​អំពើ​ល្អ សុច្ចរិត​ទៀងត្រង់ តាម​គន្លង​វិ​ស​យ័​ព្រះពុទ្ធសាសនា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គេ​សង្កេតឃើញ​ព្រះ​វត្តមាន​ដ៍​ខ្ពង់​ខ្ណ​ស់ សម្ដេចព្រះ​ពោធិ​វង្ស អំ លឹម​ហេង​ព្រះសង្ឃ​នាយករង​ទី​១​នៃ​ព្រះ​ជាណា​កម្ពុជា និង​វត្តមាន ឯកឧត្ដម​ឈិ​ត សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ធម្មការ​និង​សាសនា​និង​លោកជំទាវ ព្រមទាំង​ឯកឧត្ដម តាំង ម៉េង​លាន អភិបាលរង ខេត្តកណ្ដាល និង​មន្ត្រី​អ្នកមុខអ្នកការ ជាច្រើន​ទៀត និមន្ត​និង​ចូលរួម​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​