រោងចក្រ​អគ្គិសនី​កម្លាំង​៤០០​ម៉េ​ហ្គា​វ៉ា​ត់​នៅ​ខេត្តកណ្តាល​រហូតមកទល់​ពេលនេះ​សំរេចការ​សាងសង់​ប្រមាណ​៩០%​ហើយ​

​ស្រុក​ល្វាឯម​៖ រោងចក្រ​អគ្គិសនី​កម្លាំង​៤០០​ម៉េ​ហ្គា​វ៉ា​ត់ ដើរ​ដោយ​ប្រេង​ខ្មៅ និង​ឧ​ស្ម​ន័ និង​អនុ​ស្ថានីយ​អគ្គិសនី មួយកន្លែង​ទៀត មាន​កម្លាំង​២៣០​គីឡូវ៉ុល ស្ថិតនៅ​ឃុំ​កោះ​រៈ ស្រុក​ល្វាឯម ខេត្តកណ្តាល រហូតមកទល់​ពេលនេះ សំរេចការ​សាងសង បាន​ប្រមាណ ៩០%​ហើយ គ្រោង​និង​ដាក់ ឲ្យ​ដំណើការ​នៅ​ចុងខែ​សីហា​ឆ្នាំ​២០២០ ខាងមុខនេះ​។​

​នេះ​បើតាម​ការ​ឲ្យ​ដឹង ពី​ឯកឧត្តម កែវ​រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក អគ្គិសនី​កម្ពុជា ក្នុងឱកាស​ដែល​ឯកឧត្តម រួម​ដំណើរ​ជាមួយ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត កណ្តាល បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​រោងចក្រ​អគ្គីសនី ដើរ​ដោយ​ប្រេង​ខ្មៅ ឧស្ម័ន​និង​ហ្គាស មាន​អនុភាព ៤០០
​មេ​ហ្គា​វ៉ា​ត់ និង​អនុ​ស្ថានីយ​អគ្គិសនី​មួយកន្លែង​ទៀត កម្លាំង ២៣០​គីឡូវ៉ុល កាលពី​ថ្ងៃទី​២៩​ខែកក្កដា ព្រឹក​មិញ​នេះ​។​

​គួរ​បញ្ជាក់ថា​៖ សមិទ្ធិផល​ដ៏​ធំធេង​ដែល​បាន​ផុស​ឡើង​ក្រោម​ការដឹកនាំ​ប្រកបដោយ គ​តិ្ត​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ជ្រើសរើស​ទឹកដី ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល ជាទី​តាំង​ដ៏​ល្អ​បំផុត សម្រាប់​សាងសង់​រោងចក្រ​អគ្គីសនី​នេះ​ឡើង ដោយ​ចាប់ដំណើរការ​សាងសង់ តាំងពីដើម​ខែតុលា​ឆ្នាំ​២០១៩​មក​ម៉េះ្ល​។​

​គួររំលឹកថា​៖ រោងចក្រ​អគ្គិសនី​កម្លាំង​៤០០​ម៉េ​ហ្គា​វ៉ា​ត់​នេះ ចំណាយ​ថវិកា សាងសង់ ប្រមាណ​៣៥០​លាន​ដុល្លារ ក្នុងនោះ រាជរដ្ឋាភិបាល បាន​បញ្ជា​ទិញ ម៉ា​សុ​ី​ន​ភ្លើង កម្លាំង​២០០​មេ​ហ្គា​វ៉ា​ត់ ពី​ប្រទេស​ហ្វាំ​ង​ឡង់ ចំណាយ​ទឹកប្រាក់​ក្នុង​រង្វង់ ១៧៧,៥​លាន​ដុល្លារ និង​បញ្ជា​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ មាន​អនុភាព​២០០​មេ​ហ្គា​វ៉ា​ត់ ចំណាយ​ទឹកប្រាក់​ក្នុង​រង្វង់ ១៨០​លាន​ដុល្លារ អាមេរិក ហើយ​ម៉ា​សុ​ី​ន​ទាំង​២​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ ៤៣​ហិកតា ចែកចេញជា​២​អគារ​ដោយឡែក​ពីគ្នា​
​សាងសង់​ដោយ​ក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION​។​
​ឯកឧត្តម កែវ រតនៈ ឲ្យ​ដឹង​ដែរ​ថា​៖​ក្រោយពេល រោងចក្រ​អគ្គីសនី ដ៏​ធំ និង​ថ្មី​សន្លាង​មួយ​នេះ​បាន​ដំណើរការ យើង​នឹងមាន​ថាមពលអគ្គីសនី គ្រប់គ្រាន់ សំរាប់​ផ្គត់ផ្គង់​ដល់ រាជធានី​ភ្នំពេញ​និង​មួយ​ផ្អែក​ទៀត សំរាប់​ផ្គត់ផ្គង់ ដល់ ខេត្តកណ្តាល​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​