ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង ប្រគល់​វ៉ាក់សាំង ថ្នាំ​ព្យាបាល ថ្នាំ​សម្លាប់​មេរោគ និង​បរិក្ខារ​បសុពេទ្យ ជូន​ដល់​មន្ត្រី​ជំនាញ​ពេទ្យសត្វ តាម​ក្រុង ស្រុក​

​កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​អង្គារ ៨​កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បានប្រគល់​វ៉ាក់សាំង​សារ​ទឹក វ៉ាក់សាំង​អុតក្តាម ថ្នាំ​ព្យាបាល ថ្នាំ​សម្លាប់​មេរោគ និង​បរិក្ខារ​បសុពេទ្យ ជូន​ដល់​មន្ត្រី​ជំនាញ​ពេទ្យសត្វ ក្រុង ស្រុក​។​

​គូសបញ្ជាក់​ផងដែរ​ថាៈ ការប្រគល់​វ៉ាក់សាំង និង​ថ្នាំ​ការពារ ព្រមទាំង​សម្ភារ​បរិក្ខា​បសុពេទ្យ​ដល់​មូលដ្ឋាន គឺ​ដើម្បី​ជម្រុញ ក្នុង​ការចាក់​ការពារ​គោក្របី​របស់​កសិករ នៅពេល​សត្វ​ពុំទាន់​មាន​ជម្ងឺ​ក្នុងខណៈ​នេះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​