អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន ដែល​ទទួលបាន​ផ្ទះ និង​ដី​សម្បទាន​សង្គមកិច្ច នៅ​តំបន់​ផ្ទះ ៤០០​ខ្នង​

​ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ០៨​កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន ដែល​ទទួលបាន​ផ្ទះ និង​ដី​សម្បទាន​សង្គមកិច្ច នៅ​តំបន់​ផ្ទះ ៤០០​ខ្នង ក្នុងភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង ១.៩២០​ម៉ែត្រ ដើម្បី​បង្ក​ភាព​ស្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ឯកឧត្ដម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោកនាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត លោក​អភិបាល អភិបាលរង​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក លោកនាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត ក្រុមប្រឹក្សាឃុំ មេភូមិ កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្ដម​អភិបាលខេត្ត បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏ដូចជា​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ជូន​បងប្អូន​អតីតយុទ្ធជន​ទាំងអស់ និង​បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ដោយបាន​មើលឃើញ​បងប្អូន​អតីត​យុទ្ធ​ដែល​ទទួលបាន​ដី និង​ផ្ទះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួចហើយ បានមក​រស់នៅ ព្រមទាំង​ខិតខំ​ក្នុងការ​បង្កបង្កើនផល ដាំ​ដុះ​ដំណាំ និង​ប្រកបមុខរបរ​ផ្សេងៗ​នៅក្នុង​តំបន់​នេះ ។ ឯកឧត្ដម​ក៏បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ បាន​យកចិត្តទុកដាក់​បំផុត​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ តាមរយៈ​ការផ្ដល់ជូន​ដី និង​ផ្ទះ ។ ទន្ទឹមនេះ សម្ដេច​ក៏​តែងតែ​ក្រើនរំលឹក​ជាប្រចាំ​តាមរយៈ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​ជួយ​គាំទ្រ​ដល់​បងប្អូន​ក្នុងការ​រស់នៅ​ឲ្យ​បានល្អ​ប្រសើរ យ៉ាង​ដូច្នេះហើយ ទើប​នាពេល​កន្លង ក៏ដូចជា​បច្ចុប្បន្ន រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ​-​អង្គភាព សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​ចុះ​ជាប់​ជានិច្ច​ជួយ​គាំទ្រ​ដល់​បងប្អូន​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អណ្ដូងទឹក បង្គន់​អនាម័យ ហើយ​ជាក់ស្ដែង​នៅថ្ងៃនេះ រដ្ឋបាលខេត្ត ក៏បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង ១.៩២០​ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​ខេត្ត និង​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ធ្វើដំណើរ​នៅក្នុង​តំបន់​នេះ ហើយនឹង​បន្ត​ស្ថាបនា​បន្ថែមទៀត​នៅ​ថ្ងៃ​ខាងមុខ ។​

​ជាមួយនេះ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​បន្ត​ខិតខំ​បង្កបង្កើនផល ដាំ​ដំណាំ ដើមឈើ​ហូប​ផ្លែ និង​ចិញ្ចឹមសត្វ​បន្ថែមទៀត​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ និង​អញ្ជើញ​មក​រស់នៅ​ឲ្យ​បានជា​ប់លាប់ ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ត្រូវធ្វើ​អនាម័យ​សុខភាព​ឲ្យ​បានជា​ប្រចាំ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ឆ្លង​មេរោគ កូ​វីដ​-១៩ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​អប់រំ​ណែនាំ​កូនចៅ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដោយឡែក​អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ត្រូវខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព​នៅ​តំបន់​នេះ ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ និង​ដោះស្រាយ​នូវ​បញ្ហា​នានា ជាពិសេស​ក្នុង​កិច្ច​ការផ្ដល់សេវា​តម្រូវ​ការបស់បង​ប្អូន​ឲ្យ​បានល្អ​ប្រសើរ ហើយ​មន្ទីរ​-​អង្គភាព​ទាំងអស់​ត្រូវ​ចុះជួយ​ឧបត្ថម្ភ​ដល់​បងប្អូន​បន្តទៀត​តាម​ការចាត់​តាំងរបស់​រដ្ឋបាលខេត្ត​កន្លងមក ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀង​