ថ្នាក់ដឹកនាំខេត្តព្រះវិហារ ទទួលជួបជាមួយប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ចុះស្វែងយល់ពីការអនុវត្កកាងារជាមួយថ្នាក់ដឹកនាំខេត្តព្រះវិហារ

(ព្នារះវិហារ)៖ ព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារទទួលជួបគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន ធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ដោយរដ្ឋបាលខេត្តព្រះវិហារដឹកនាំដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងមានការចូលរួមពីអភិបាលរង នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

កិច្ចជំនួបពិភាក្សាផ្តោតលើការសិក្សាស្វែងយល់អំពីសមិទ្ធផល ការរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្តព្រះវិហារដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ព្រមទាំងស្វែងយល់ពីស្ថានភាពនៃផលប៉ះពាល់បណ្តាលមកពិជំងឺកូវីដ covid 19 និងផ្តល់ប័ណ្ណសមធម៌ជូនប្រជាជន។

ក្រៅពីបានរាយការណ៍ពីសមិទ្ធផល វឌ្ឍនភាពការងារនៃវិស័យពាក់ព័ន្ធរបស់រដ្ឋបាលខេត្តជូនគណៈប្រតិភូ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានរំលេចការងារគ្រប់គងនិងការត្រៀមបង្កាការរីករាលដាលជំងឺកូវី១៩ ដែលពិភពលោក ក៏ដូចកម្ពុជាកំពុងប្រឈមយ៉ាងខ្លាំងរដ្ឋបាលខេត្តដែលមន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធ បានសហការយ៉ាងជិតស្និត តាមរយះការរឹតបន្តឹងការត្រួតពិនិត្យចំណាក់ ចំណូលស្រុក ជាពិសេសពលករដែលចេញចូលតាមច្រកទ្វាព្រំដែន បានរៀបចំនូវទីតាំងមណ្ឌលចត្តាឡីស័កនៅតាមក្រុងស្រុកទាំង៨ ការដាក់គ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនីមួយៗជាដើម។

ដោយគិតត្រឹមថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២០ ខេត្តព្រះវិហារ ទទួលបានពលករដែលចំណាកស្រុកមកពីប្រទេសថៃនិងប្រទេសនានាចំនួន៦៨៣នាក់ ស្រី៣១០នាក់ ក្នុងនោះបានដាក់ចូលមណ្ឌលចត្តាឡីស័កដោយរដ្ឋបាលថ្នាក់ក្រោមជាតិ១៧៦នាក់ និងធ្វើចត្តាឡីស័កដោយខ្លួនឯងចំនួន៥០៦នាក់។

ចំពោះការងារតេស្តសំណាកចំនួន២៥២នាក់ ស្រី១៦៦នាក់ក្នុងនោះលទ្ធផលអវិជ្ជមានចំនួន២៤៧នាក់ ស្រី១១៥នាក់  និងលទ្ធផលអវិជ្ជមាន២ករណី ជាសះស្បើយនិងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ចំពោះការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ ឯកឧត្តមអភិបាលខេត្ត បាយរាយការណ៍ជូនគណៈប្រតិភូដែលរដ្ឋបាលខេត្តព្រះវិហារអនុវត្តបានដោយគិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ គ្រួសារក្រីក្របានមកផ្ទៀងផ្ទាត់ឈ្មោះនៅតាមសាលាឃុំមានចំនួន១០.៨៩៧ គ្រួសារ ស្នើនឹងទឹកប្រាក់១.៩២១.៤០៤.០០០រៀល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ស្រ្តីមានផ្ទៃពោះ ស្រ្តីសម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំមានចំនួន៦.៣៤២នាក់ ដែលមានទឹកប្រាក់៣៦៧.២៨០.០០០រៀល។

ជាចុងក្រោយប្រតិភូគណៈកម្មការទី៣ បានផ្តល់នូវអនុសាសន៍ និងណែនាំជាច្រើន លើការងារអនុវត្តរបស់រដ្ឋបាលខេត្ត គឺដើម្បីយកទៅអនុវត្តបន្តលើវិស័យពាក់ព័ន្ធដែលមាន បន្តខិតខំទាក់ទាញអ្នកវិនិយោគលើផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការស្វែងរកនូវការសក្តានុពលរបស់ដែលមានសម្រាប់ច្នៃជាផលិតផលសម្រេចនៅតាមសហគមន៍របស់ខ្លួន ការបន្តខិតខំពង្រឹងប្រព័ន្ធធារាសាស្រ្តដែលបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋលើវិស័យកសិកម្ម ក្នុងមូលដ្ឋានរបស់ខ្លួន៕