ឯកឧត្តម ជឹង ផល្លា អញ្ជើញចុះពិនិត្យការដាំដំណាំជាលក្ខណៈគ្រួសារ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត

(កំពត)៖ ព្រឹកថ្ងៃសុក្រ៤កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក បានចុះជួប សំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ក្នុងនោះ ឯកឧត្តមប្រធានក៏បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត នឹងចាស់ជរា ចំនួន ៣៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ២៥kg មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស ថវិកា២០,០០០៛ កងកំលាំងប្រជាការពារ ១០នាក់ ម្នាក់ៗទទួលបាន ២០,០០០៛ ជូនកូនមាន់ចំនួន ១០គ្រួសារ ១គ្រួសារ/១០ក្បាល និងគ្រាប់ពូជដំណាំ មួយចំនួនផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានមានប្រសាសន៍ផ្ដោតលើ ការដាំដំណាំជាលក្ខណៈគ្រួសារ ក្នុងគោលបំណងជំរុញការដាំដុះដំណាំរួមផ្សំក្នុងមូលដ្ឋានភូមិ ឃុំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅក្នុងស្រុក ព្រោះការដាំដំណាំប្រកបដោយការច្នៃប្រឌិត និងតម្រូវតាមទីផ្សារ នាំមកនូវសន្តិសុខស្បៀង និងហិរញ្ញវត្ថុ សម្រាប់គ្រួសារនីមួយៗ នៅតាមមូលដ្ឋាន ។

ឯកឧត្តមប្រធានបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួនពីជំងឺកូវីដ១៩ និងត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ នៅពេលធ្វើដំណើរ៕ នដោយ៖ មនញទីរព័ត៌មានខេត្តកំពត